បន្ទាយមានជ័យ៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលមនុស្សជាច្រើនបានឃើញស្ត្រីម្នាក់ត្រូវប្តី ទាញកាំបិតប៉័ងតោ កាប់ជាច្រើនកាំបិតបណ្តាលឲ្យរបួសធ្ងន់ដោយភ្លើងប្រច័ណ្ឌ រួចអារ ក ខ្លួនឯង តែសំណាងល្អមិនមានអ្នកស្លាប់ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យ ដឹងថា ជនបង្កជាប្តីឈ្មោះ សុខ សារ៉ុម អាយុ៥៥ឆ្នាំ និងប្រពន្ធរងគ្រោះឈ្មោះ ឡុង ចាន់ធី អាយុ៤៤ឆ្នាំ មានមុខរបរជាកម្មករ ។
ប្រភពបានឲ្យដឹងថាមុនពេលកើតហេតុឮសម្លេងជម្លោះពាក្យសំដីបន្តិចបន្តួចសោះ តែក្រោយមករឿងតូចក្លាយជាធំ ដោយប្តីប្រចណ្ឌ័ប្រពន្ធជាមួយអ្នកផ្សេ រហូតដល់់វាយគ្នាចេញពីបន្ទប់ ហើយប្តីក៏ឈានដល់ទប់កំហឹងមិនបានក៏ទាញកាំបិតប៉័ងតោដេញកាប់់ប្រពន្ធតែម្តង ។ បន្ទាប់មក ប្តីជាជនសង្ស័យបានសម្រេចចិត្តយកកាំបិតអារ ក ខ្លួនឯងមុតហូរឈាមដាប តែត្រូវសមត្ថកិច្ចនិងអ្នកជិតខាងជួយសង្គ្រោះទាន់ពេលវេលា។
ក្រោយពីហេតុការណ៍សមត្ថកិច្ចបានបញ្ជូនស្ត្រីរងគ្រោះជាប្រពន្ធនិងប្តី(ជនបង្ក)ទៅសង្គ្រោះបន្ទាន់នៅមន្ទរីពេទ្យបង្អែកប៉ោយប៉ែត ៕