0

​នគ​បាល​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ជនសង្ស័យ​ស្រី​ប្រុស​២​នាក់​ម៉ាទឺ​កក​ចំនួន​១០​ថង់​តូច​ស្មើ​២.៤​ក្រាម​ទៅ​តុលាការ​

​នគ​បាល​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ជនសង្ស័យ​ស្រី​ប្រុស​២​នាក់​ម៉ាទឺ​កក​ចំនួន​១០​ថង់​តូច​ស្មើ​២.៤​ក្រាម​ទៅ​តុលាការ​

​ខេត្ត​បន្ទាយមានជ័យ ​៖ ​កម្លាំង​នគ​បាល​ប្រឆាំង​គ្រឿងញៀន​បាន​បញ្ជូន​ជនសង្ស័យ​ស្រី​ប្រុស​២​នាក់​ម៉ាទឺ​កក​ចំនួន​១០​ថង់​តូច​ស្មើ​២.៤​ក្រាម​ទៅ​តុលាការ នា​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦ ចាត់ការ​តាម​និតិ​វិធី ។​

​លោក​វរសេនីយ៍ឯក ចាប សុ​ផា​រិទ្ធ ស្នងកា​នគ​បាល​រង​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​ផ្នែក​បង្ក្រាប​គ្រឿងញៀន និង​បទល្មើស​សេដ្ឋកិច្ច​បានឲ្យដឹងថា កំលាំង​នគរបាល​សណ្តាប់ធ្នាប់​និង​អន្តរាគមន៍​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​មួយក្រុម​បាន​ចុះ​ល្បាត នៅវេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២១​ខែ​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច ប្លុក​រ៉ា​រទេះភ្លើង ស្ថិតក្នុង​ភូមិ​៤​សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បាន​ប្រទះឃើញ​មុខសញ្ញា​ជនសង្ស័យ​ម្នាក់​កំពុង​លក់​និង​ប្រើប្រាស់​គ្រឿងញៀន​នគ​បាល​បាន​ធ្វើ​ការឃាត់ខ្លួន​និង​បាន​ដកហូត​វត្ថុ​តា​មាន​ថ្នាំ​ប្រភេទ​មេតំ​ហ្វេ​តា​មីនអា​យស៍​ម៉ាទឺ​កក​ចំនួន​១០​ថង់​តូច​ស្មើ​២.៤​ក្រាម​ក្រោយពី​ចាប់បាន​ម្នាក់​ហើយ​នគ​បាល​បន្ត​ទៅ​ឆែក​ផ្ទះ​ស្ត្រី​ម្នាក់​ទឿត​បាន​រកឃើញ​ឧបករ​ណ៍ជក់​ជាច្រើន​។​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវបាន​នគ​បាល​អន្តរាគមន៍​បញ្ជូន​មក​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​សើម្បី​សាកសួរ​។​

​លោក​វរសេនីយ៍ឯក ចាប សុ​ផា​រិទ្ធ ស្នងកា​នគ​បាល​រង​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​ផ្នែក​បង្ក្រាប​គ្រឿងញៀន​និង​បទល្មើស​សេដ្ឋកិច្ច​បានឲ្យដឹង​ថា​ជនសង្ស័​យ​ទាំង​២​នាក់​មាន​ឈ្មោះ សុ​ត ចាន់​ថង ស្រី​អាយុ​២៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ។ ២ មានឈ្មោះ តាំង វិឆៃ ប្រុស​អាយ​២២​ឆ្នាំ មុខរបរ​ជា​ជាង​ធ្វើ​ម៉ូតូ​ទាំង​២​នាក់ រស់នៅ​ក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បម្ទាយមានជ័យ ។​

​ជនសង្ស័យ​ឈ្មោះ តាំង វិឆៃ នោះ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ជួញដូរ​គ្រឿងញៀន​នេះ​មាន​រយៈពេល​យូរ​ខែ​មក​ហើយ ដោយ​ឃើញ​ថា ការទិញ​លក់​បាន​ចំណេញ​ជាង​ធ្វើ​ជាង​ម៉ូតូ​។​

​ដោយ​បាន​ចំលើយសារភាព​និង​មាន​វត្ថុតាង​ទៀត​នោះ ជនសង្ស័យ​ត្រូវ​សមិត្ថកិច្ច​បានកសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលា​ខេត្ត​ដើម្បី​ដាក់ទោស​ទៅតាម​ច្បាប់ ៕

 

20160221r1 (4)

20160221r1 (5)

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!