0

​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​២​នាក់​និង​ថ្នាំញៀន​យ៉ាម៉ា​១៩​គ្រាប់ ថ្នាំញៀន​ហ្វេ​តា​មីន ទឹកកក ១​កញ្ចប់​តូច​អាវុធហត្ថ​បង្ក្រាបបាន​

​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​២​នាក់​និង​ថ្នាំញៀន​យ៉ាម៉ា​១៩​គ្រាប់ ថ្នាំញៀន​ហ្វេ​តា​មីន ទឹកកក ១​កញ្ចប់​តូច​អាវុធហត្ថ​បង្ក្រាបបាន​

​ខេត្ត​បន្ទាយ​មាន​ជ៍យ​៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​២ នាក់ និង​ថ្នាំញៀន​យ៉ាម៉ា​១៩​គ្រាប់ ថ្នាំញៀន​ហ្វេ​តា​មីន ទឹកកក ១​កញ្ចប់​តូច​អាវុធហត្ថ​បង្ក្រាបបាន កំពុង​ចែកចាយ​គ្រឿងញៀន វេលា​ម៉ោង​០០​និង​៤០​នាទី​រំលង​អាធ្រា​ត ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​បរិវេន​ស្ថាន​នី​យ៍​រថភ្លើង ស្ថិតក្នុង​ភូមិ​៤ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។​

​កម្លាំង​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ចំនួន​៥​នាក់​ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក ភឿក ព្រហ្ម មេបញ្ជាការ​ស្ដីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ចុះ​ល្បាត​រក្សា​សន្តិសុខ​ក្នុង​ភូមិសាស្ត្រ​ក្រុង​សិរីសោភ័ណ បាន​ប្រទះឃើញ​មុខសញ្ញា​កំពុង​ចែកចាយ​គ្រឿងញៀន​ចំនួន​២​នាក់​នៅ​ចំណុច​ក្នុង​បរិវេន​ស្ថាន​នី​យ៍​រថភ្លើង ស្ថិតក្នុង​ភូមិ​៤ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ហើយក៍​ធ្វើការ​ឃាត់ខ្លួន​និង​ឆែកឆេរ​ភ្លាមៗ​តែម្ដង​ដោយ​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​១៩​គ្រាប់ ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ទឹកកក ១​កញ្ចប់​តូច ចំ​ពៀម​កៅស៊ូ ចំនួន​១ និង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង រួច​បញ្ជូន​មក​បញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើ​ការសាកសួរ​។​

​លោក​វរ​:​សេនីយ៍​ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា បុរស​សង្ស័យ​២​នាក់​ដែល​បាន​ឃាត់ខ្លួន ១/​ឈ្មោះ មឿន សំណាង អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​៤ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។  ២/​ឈ្មោះ ឈី ចន្ថា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​៤ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។ ក្រោយពី​បាន​ធ្វើ​ការសាកសួរ​រួចមក ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ចែកចាយ​គ្រឿងញៀន ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២ នាក់​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ ៕

 

 

20160221r0

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!