0

សមត្ថកិច្ច​ឃាត់ខ្លួន​ភ្នាក់ងារ​ទូរទស្សន៍ MSJ ពី​បទ​ញុះញង់​តែ​ត្រូវបាន​ការអន្តរាគមន៍​ជាច្រើន​ដោះលែង​វិញ

សមត្ថកិច្ច​ឃាត់ខ្លួន​ភ្នាក់ងារ​ទូរទស្សន៍ MSJ ពី​បទ​ញុះញង់​តែ​ត្រូវបាន​ការអន្តរាគមន៍​ជាច្រើន​ដោះលែង​វិញ

កំពង់ឆ្នាំង ៖ សមត្ថកិច្ច ប៉ុស្តិ៍​រដ្ឋបាល​ផ្សារឆ្នាំង ទទួលបញ្ជា​លោក​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ឃាត់ខ្លួន​ភ្នាក់ងារ​ទូរទស្សន៍​MSJ​ពី​បទ​ញុះញង់​តែ​ត្រូវបាន​ការអន្តរាគមន៍​ជាច្រើន​ដោះលែង​វិញ កាលេ​ពី​វេលា​ម៉ោង​ប្រមាណ ៣​រសៀល ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ។

​តាម​សេចក្តីរាយការណ៍​បានអោយដឹងថា មុនពេល​កើតហេតុ​អភិបាលរង​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ បាន​ស្នើ​សុំ​គោលការណ៍​ឃាត់ខ្លួន​អ្នកកាសែត​រូបនោះ ពី​បទ​ញោះ​ញ​ង់ ប្រជាភិថុត ខណៈ​យក​ពត៌មាន​នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង កំពង់ឆ្នាំង តែ​ត្រូវបាន​លោក​ព្រះរាជអាជ្ញារង គឹម ហុង​សាន បដិសេធ​ដោយ​ថា អ្នកកាសែត​មិនទាន់​មាន​កំហុស​អ្វី​ដែល​ត្រូវ​ចាប់ខ្លួន​ឡើយ ។ លុះ​ប៉ុន្មាន​នាទី​ក្រោយមក ស្រាប់តែ​មាន​សមត្ថកិច្ច​ចុះ​នាំខ្លួន​អ្នកកាសែត​រូបនោះ​ទៅ​ធ្វើការ​សាកសួ​រន​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារឆ្នាំង តែម្តង​។​

​រឿង​រ៉ាង​ខាងលើនេះ លោក ម៉ម ឈឿម ប្រធាន​មន្ទីរ​ពត៌មាន​ខេត្ត​កំពង់ឆ្នាំង បានអោយដឹងថា គ្រាន់​តែ​ហៅ​មក​ធ្វើ​ការសាកសួរ​តែប៉ុណ្ណោះ មិន​បាន​ធ្វើការ​ចាប់​ខ្លួន​ឡើយ ហើយ​សមត្ថកិច្ច ក៍​បាន​អនុញ្ញាត​អោយ​ត្រឡប់​ទៅ​វិញ​ហើយ នៅវេលា​មោង​ប្រមាណ​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ដដែល ។ ខណៈ​ដែល​អ្នក​យក​ពត៌មាន​លោក សាន់ បូរ៉ា ជា​ភ្នាក់ងារ​ទូរទស្សន៍ MSJ និង​ជា​សមាជិក​សម្ព័ន្ធ​សារពត៌មាន​កម្ពុជា បាន​ចេញ​ពី​បន្ទាប់​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារឆ្នាំង លោក​បាន​អះអាង​ថា ប្រជាពលរដ្ឋ​បាន​ស្នើសុំ​អោយ​លោក​ចុះ​ទៅ​យក​ពត៌មាន​ស្តីពី​ការ​បម្លាស់​ទី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដូច្នេះ​លោក​មិនមែន​ជា​អ្នក​ញុះញង់​ឡើយ ។

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៍​បាន​អន្តរាគមន៍​ទាន់ពេលវេលា​ក្នុង​ការដោះលែង​អ្នកកាសែត លោក សាន់ បូរ៉ា អោយ​មាន​សេរីភាព​ឡើងវិញ ។

​អគ្គនាយក​ទូរ​ទ្សន៍ MSJ បានអោយដឹងថា រឿងរ៉ាវ​នេះ លោក​មាន​ការសោកស្តាយ​ចំពោះ​សមត្ថកិច្ច​ដែល​បាន​ធ្វើ​ការឃាត់ខ្លួន​លោក សាន់ បូរ៉ា ជា​សហការី​របស់​លោក​ដោយ​លោក​បាន​ដឹង​រឿងរ៉ាវ​យ៉ាងច្បាស់ គឺ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចុង​កោះ​បាន​ទូរស័ព្ទ​ស្នើសុំ​អោយ​លោក និង​សហការី ចុះ​ទៅ​យក​ពត៌មាន​នៅ​ទីនោះ ខណៈពេល​ដែល​គាត់​កំពុង​អង្គុយ​ហូប​អាហារ​នៅ​អាហា​រដ្ឋា​ន​មួយកន្លែង​ក្នុង​ក្រុង​កំពង់ឆ្នាំង ស្រាប់តែ ប្រជាពលរដ្ឋ​ក៍​បាន​ស្នើសុំ​អោយ​សហការី​របស់លោក​ចុះ​ទៅ​យក​ឯកសារ​ផ្តិតមេដៃ តែ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទៅ​សាកសួរ​តែម្តង ។​

​ហេតុការណ៍​ខាងលើ​នេះ គេ​បាន​សង្កេតឃើញ​ប្រជាពលរដ្ឋ​មកពី​ភូមិ​ចុង​កោះ ឈរ​តវ៉ា​ស្នើសុំ​អោយមាន​ការដោះលែង​អ្នកកាសែត ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារឆ្នាំង ដោយ​ស្រែកថា​ប្រជាពលរដ្ឋ​ជា​អ្នក​ហៅ​អ្នកកាសែត​មក​ទេ មិនមែន​ការ​ញុះញង់​ឡើយ ។​

​មតិយោបល់​អ្នក​រិះគន់​បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ ឬ​អ្នក​ច្បាប់​ជួយ​គាំទ្រ​អ្នកកាសែត ដែល​មាន​វិជ្ជាជីវៈ​ផង កុំអោយ​អ្នក​មាន​អំណាច​ចាប់ចង ឬ​បំបាក់ស្មារតី ព្រោះ​អ្នកកាសែត​គ្រាន់តែ​ជូនដំណឹង​ព​ត៌មាន​ដល់​ឲ្យ​យើង​គ្រប់​រូប​ដឹងឮ ចំណែក​អ្នកកាសែត ពាក់​តែ​ផ្លាក ដើរ​សំឡុត​គំរាម​គេ​យកលុយ ក៏​ប្រធាន​អង្គភាព​ពិនិត្យ​ដកចេញ ដើម្បី​រក្សា​ភាព​ស្អាតស្អំ​ទាំងអស់គ្នា ៕

 

20160221r1 (3)

20160221r1 (1)

20160221r1 (2)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!