ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន ៣ នាក់ខឹងភាគីម្ខាងទៀតនិយាយបរិហាកេរ្តិ៍ប្អូនស្រី ប្រើហឹង្សា ផ្ទុះហឹង្សាវាយរហូតសន្លប់ ក្រោយមកជនរងគ្រោះ ប្តឹងអាវុធហត្ថខេត្តកសាងសុំណុំរឿងបញ្ជូនទៅតុលាការពីបទប្រើអំពើហិង្សាលើគូភាគីទំនាស់នៅវេលាម៉ោង៨យប់ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះអែម ហុង ភេទប្រុស អាយុ២៨ឆ្នាំ រស់ក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងនៅអាវុធហត្ថស្រុកអូរជ្រៅ ប្តឹងឈ្មោះ ឯម ហឿន ភេទប្រុស អាយុ៥៥ឆ្នាំ ២/ឈ្មោះ ផុន វុធ ភេទប្រុស អាយុ២៨ឆ្នាំ ៣/ឈ្មោះផុន ណេត ភេទប្រុសអាយុ២៤ឆ្នាំ អ្នកទាំង៣នាក់រស់នៅក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពីបទប្រើអំពើហិង្សាលើខ្លួន។
លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលលើមន្ទីរស្រាវជ្រាវយុត្តិធម៍បានឲ្យដឹងថាបើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះមុនពេលកើតហេតុនោះជនរងគ្រោះនិងជនសង្ស័យមានជម្លោះជាមួយគ្នាពីមុនមករហូតដល់មានការប្តឹងផ្តល់ឡើងតុលាការទៀតផង ។ នៅថ្ងៃកើតហេតុនោះជនសង្ស័យទាំង៣នាក់បាននិយាយឌឺដងដាក់គ្នាទៅវិញទៅមករហូតដល់ឈ្មោះ អែម ហុង បាននិយាយបរិហាកេរ្តិ៍ប្អូនស្រីឈ្មោះ ផុន ដាណេ រហូតដល់មានជម្លោះកើតឡើងវាយតប់គ្នាយ៉ាងសាហាវរហូតដល់ជនរងគ្រោះត្រូវយ៉ាងដំណំចង់សន្លប់នៅនិងកន្លែងកើតហេតុក្រោយពីកើតហេតុរួចត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ក្រោយពីដឹងខ្លួនហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងចូលកងរាជអាវុធតែម្តង។
លោក ម៉ែន ភិរម្យ បាននិយាយទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះហើយទើបលោកវរ:សេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថដឹកនាំកំលាំងអាវុធហត្ថចុះធ្វើការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាន៣នាក់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៦នៅចំណុច ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យកមកអាវុធហត្ថខេត្តដើម្បីសាកសួ។
នៅមុខអាវុធហត្ថជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថាខ្លួនពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែនព្រោះជនរងគ្រោះមានជម្លោះជាមួយគ្នាជាយូរឆ្នាំមកហើយៗថ្មីៗនេះដោយសារជនរងគ្រោះ និយាយដៀមដាម លើប្អូនស្រីខ្លួនទើបឈានដល់ការវាយតប់គ្នាយ៉ាងខ្លាំងដូច្នេះ ។ ក្រោយពីបានចំលើយសារភាពពីជនសង្ស័យហើយអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ ៕