ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋថា ប៉ូលីសចរាចរណ៍ខេត្តប៉ៃលិនអង្គុយចាំយកលុយដូចកុងត្រូលជជុះ ផាកពិន័យស្រេចតែចិត្តមិនមានវិក័យប័ត្រ ដោយមិនបានដាក់បដា បទលហុ និងមាត្រាច្បាប់ចរាចរណ៍ផ្លូវគោកផ្សេងៗ តាមការឲ្យដឹងពីប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៦នៅចំណុចភូមិសួរស្តី សង្កាត់ប៉ាងរលឹម ក្រុងប៉ៃលិន។
ប្រជាពលរដ្ឋថា ប៉ូលីសចរាចរណ៍អង្គុយចាំយកលុយដូចកុងត្រូលជជុះ មិនពាក់មួកសុវត្ថភាពឈលើផ្លូវជាតិចាំផាកទេគឺអង្គុយផុតពីចិញ្ចើមផ្លូវពេលឃើញរថយន្តឬម៉ូតូដែលអត់ពាក់មួកទើបស្ទុះរត់ចេញពីកៅអីទៅកាក់អ្នកធ្វើដំណើរ ហើយការហៅចូលបង់ប្រាក់ផាកពិន័យ ពេលខ្លះមិនមានវិក័យប័ត្រពេលខ្លះធ្វើវិក័យប័ត្រ(ខ្លាចមានអ្នកផ្សេងចាំលួចថត) ហើយរថយន្តខ្មែរឬថៃដឹកទំនិញ សំពីងសំពោងធំៗបើឆ្លងកាត់មិនដែរពិនិត្យប័ណ្ណបើកបរឬឈៀកនោះទេ ព្រោះបានបង់ប្រាក់ប្រចាំខែឲ្យមន្ត្រីទាំងនោះអស់ហើយ ។
ម្យ៉ាងទៀត រថយន្តកែច្នៃដឹកកសិផលមិនធ្វើការអប់រំ ឬផាកពិន័យទេ ព្រោះបានបង់ខែ បង់ជើង(ដឹកម្តងៗ) ជូនសមត្ថកិច្ចហើយ ទោះជាគ្មានប័ណ្ណបើកបរក៏មិនអីដែរ ។ ជាក់ស្តែងរថយន្តពាក់ស្លាកលេខបាត់ដំបង 3A 2429 ចូលបង់ប្រាក់់គ្មានវិក័យប័ត្រ រថយន្តដឹកដែករោងការ ពាក់ស្លាកលេខបាត់ដំបង3A1294មានមនុស្សជិះលើដែករោងការ ផាកពិន័យ១០ម៉ឺនរៀល ចំណែករថយន្តកែច្នែបើកកាត់ពីមុខធ្វើមិនឃើញ ។
តាមប្រភពពីអ្នកបើករថយន្តកែច្នៃដឹកសិផលបានឲ្យដឹងថា ពីមុនគេផាកពីន័យ១០ម៉ឺនរៀល ក្រោយពីបានស្គាល់ឬសម្រុះសម្រួលជាមួយសមត្ថកិច្ច គឺបង់៥ពាន់រៀល ក្នុងពេលដឹកឆ្លងកាត់១ដង ខាងសមត្ថកិច្ចមិនសួរកប័ណ្ណបើកបរ ឬឈៀក ឬស្លាកសញ្ញាភ្លើងឬហ្វាំងឡើយ ។
ពា់ព័ន្ធករណីនេះ លោក ឃ្លោក សាឡន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិនបានអោយដឹងតាមទូរស័ព្ទថា ការផាកពិន័យនៅនឹងកន្លែង គឺជួយកាត់បន្ថយទុកលំបាកដល់បងប្អូន កុំឲ្យមកការិយាល័យវាឆ្ងាយពេក ។ ការគ្មានបដា បទលហុឲ្យប្រជាពលរដ្ឋមើល គឺមកពីបដាមុនវារហែក ហើយមិនទាន់់ស្នើសុំពីក្រសួងមកបាន ។ ការផាកពិន័យគ្មានវិក័យប័ត្រ លោកមិនបានដឹងទេ ព្រោះខាងគោលដៅមិនបានរាយការណ៍ជូន ។ ចំពោះរថយន្តកែច្នៃមិនផាកពិន័យ ដោយខាងអជ្ញាធរស្នើសុំដោយសារអ្នកចំការធ្វើផលបានតិចតួចនិងកសិផលចុះថោក ហើយរូបលោកនឹងធ្វើការអប់រំដល់អ្នកបើករថយន្តកែច្នៃនោះ កុំឲ្យដឹកសំពីងសំពោង ដើម្បីជួយទប់ស្កាត់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ ។
នៅរសៀលថ្ងៃទី១៨ ដដែលនេះ សាច់ញាតិជនបង្កចរាចរណ៍ម្នាក់បានឲ្យដឹងថា ក្រុមនគរបាលចរាចរណ៍ខេត្តប៉ៃលិនពិតជាខិលខូច កាលរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ បុរសឈ្មោះ ធូ សុវណ្ណរ៉ា អាយុ៣៤ឆ្នាំបានបើកម៉ូតូ មានជាតិអាល់កុលបានបើកកៀរប៉ះស្ត្រីម្នាក់ថ្មើរជើង ដួលរបួសស្រាលទាំង២នាក់ ភ្លាមនោះ ក្រុមប៉ូលីសខាងលើបានចាប់ម្ចាស់ម៉ូតូវាយខ្នោះ ហើយហៅសម្របសម្រួលជាមួយស្ត្រីរងគ្រោះក្នុងតម្លៃ១លាន៥ម៉ឺនរៀលត្រូវគ្នា ។ តែបន្តិចក្រោយមក ក្រុមប៉ូលីសចរាចរណ៍បាននាំជនបង្កទាំងដៃជាប់ខ្នោះយកមកស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រួចកសាងសំណុំរឿងបញ្ជូនជនបង្កទៅតុលាការតែម្តង ។
ចំណុចនេះ គឺសង្ស័យថា ប៉ូលីសមិនបានប្រាក់សំណូក ទើបចាប់វាយខ្នោះបញ្ជូនជនបង្កក្នុងករណីគ្រោះថ្នាក់ចរាចណ៍បន្តិចបន្តួច ទៅតុលាការបែបនេះ ៕