0

បុរស​៤​នាក់​និង​ថ្នាំញៀន​៣​ថង់​និង​វត្ថុតាង​បញ្ជូន​ទៅ​តុលាការ​

បុរស​៤​នាក់​និង​ថ្នាំញៀន​៣​ថង់​និង​វត្ថុតាង​បញ្ជូន​ទៅ​តុលាការ​

​កំពង់ធំ​៖ បុរស​៤​នាក់​និង​ថ្នាំញៀន​៣​ថង់​និង​វត្ថុតាង មួយចំនួន ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពង់ធំ​បញ្ជូនទៅ​តុលាការ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កុម្ភះ ឆ្នាំ​២០១៦​ចាត់ការ​តាម​និតិ​វិធី​។​

​លោក អ៊ិត សុធា ព្រះរាជ​អាជ្ញាធរ​អម​សាលាតំបូង​ខេត្តកំពង់ធំ កាលពី​យប់​ថ្ងៃ​ទី​១៨ ខែ​កុម្ភះ ឆ្នាំ​២០១៦​បាន​បញ្ជា កំលាំង​អធិការដ្ឋាន ក្រុង​ស្ទឹងសែន​ធ្វើការ​ឃាត់ខ្លួន​បាន​ករណី​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​បាន​ចំនួន​៤​នាក់ ដែល​កំពុង​ប្រព្រឹត្តិ​ស្ថិតនៅក្នុង​ភូមិ​ទី​៧ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន យក​មក​សួរនាំ ទើប​ដឹងថា​ពួកគេ​២​នាក់​ជា​អ្នក​ចែកចាយ​ទី​១.​ឈ្មោះ គ្រី​ល បី​ត ភេទ​ប្រុស​អាយុ ១៧​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ទី​២.​ឈ្មោះ លី ម៉េង ភេទ​ប្រុស​អាយុ​៣០​ឆ្នា​រសំនៅ​ភូមិ កំពង់​ក្របៅ សង្កាត់​កំពង់​ក្រ​បៅ ក្រុង​ស្ទឹងសែន ហើយ​និង​អ្នកប្រើប្រាស់​ចំនួន​២​នាក់​ទៀត​១.​ឈ្មោះ ឌុល ម៉េង​លី ភេទ​ប្រុស​អាយុ​ប្រហែល​២០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ជាតិ ឃុំ​បារាយណ៏ ស្រុក​បារាយណ៏ ២.​ឈ្មោះ ឃា​ម រតនះ ភេទ​ប្រុស​អាយុ​២១ ឆ្នាំ​រស់នៅ​ភូមិ​ពោធិ​បាក់ករ សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់​តូច ទម្ងន់​០,៤​ក្រាម ទូរស័ព្ទដៃ​៣​គ្រឿង និង​សម្ភា​រះ​ប្រើប្រាស់​មួយចំនួនទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​និង​វត្ថុតាង​ត្រូវបាន​កសាង​សណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ធំ​ចាត់ការ​បន្ត​តាម​និតិ​វិធី ៕

 

 

20160220r1 (1) 20160220r1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!