0

បុរស​ជនសង្ស័យ​២​នាក់​និង​រួម​ជាមួយ​ថ្នាំញៀន​០៧​កញ្ចប់​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​

បុរស​ជនសង្ស័យ​២​នាក់​និង​រួម​ជាមួយ​ថ្នាំញៀន​០៧​កញ្ចប់​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​

​ខេត្ត​កណ្តាល ៖ បុរស​ជនសង្ស័យ ២ នាក់ និង​រួម​ជាមួយ​ថ្នាំញៀន​០៧​កញ្ចប់ ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ពី​បទ​រក្សាទុក​ដើម្បី​ចែកចាយ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ខណ​:​ចុះ​ល្បាត​តាមផ្លូវ​កាល​វេលា​ម៉ោង​១៦.៣០​នាទី ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្លូវលំ​ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​

​សេនីយ៍​ទោ មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល បានអោយដឹងថា ជន​បុរស​សង្ស័យ​ទី​១ មានឈ្មោះ ក្រូច រិទ្ធ អាយុ​៣០​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្រង​នំ សង្គាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​២ មានឈ្មោះ ធី ហាក់ អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​យោធា នៅ​ភូមិ​កំពូល​ណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​វត្ថុតាង​ដកហូត​បាន​មាន​ម្ស៉ៅ​ក្រាមព​ណ៍ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​០៧​កញ្ចប់​មធ្យម និង​ចំនួន​០៦​កញ្ចប់ កឹ​បជប់​ជាប់​ជាមួយ​លុយ​ក្រដាស់​១០០​រៀល ទូរ​ស័ឮដៃ​ចំនួន​០២​គ្រឿង និង​ម៉ូតូ​ម៉ាក​ស្មា​ស់រី​វ៉ូ​ពណ៌​ក្រហម​១​គ្រឿង ពាក់​ស្លាក​លេខ​សៀមរាប 1H-2213​។​

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​គេ​បាន​ទិញ​ថ្នាំញៀន​នៅ​ម្តុំ​ពេទ្យ​លោកសង្ឃ យក​មក​ចែកចាយ​និង​ទុក​សម្រាប់​ប្រើប្រាស់ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឋឿង​បញ្ចូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​ខេត្ត​កណ្តាល ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕​

 

 

IMG-20160218-WA0106

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!