ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៦ នៅខាងមុខក្រុមហ៊ុន តាមផ្លូវលំ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បុគ្គលិក ក្រុមហ៊ុនកូមិន្ទខ្មែរ ជិត១០០នាក់បិតផ្លូវ ប្រមូលផ្តុំគ្នា បិតផ្លូវ ធ្វើកូដកម្មទាមទារ លក្ខខណ្ឌការងារ ៥ចំណុច បន្ទាប់ពីក្រុមហ៊ុនឲ្យបុគ្គលិកចំនួន១៥នាក់ ឈប់ពីការងារ ដោយគ្មានហេតុផល។ ហើយនៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៦នេះ បុគ្គលិក នៅខាងមុខក្រុមហ៊ុន តាមផ្លូវលំ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ក្រុមហ៊ុន កូមិន្ទខ្មែរ ជាក្រុមហ៊ុន ទទួលម៉ៅការសាងសង់ និងលក់គ្រឿងសំណង់ មានបុគ្គលិកជាង១០០នាក់ ហើយកាលពីថ្ងៃទី១៦ ខែកុម្ភ: កន្លងមកថ្មីៗនេះ ខាងក្រុមហ៊ុនបានបញ្ឈប់ បុគ្គលិករបស់ខ្លួន ចំនួន១៥នាក់ តែដោយសារការមិនពេញចិត្តរបស់កម្មករ ដែលបានក្រុមហ៊ុនបញ្ឈប់នោះ រហូតមកដល់ព្រឹកនេះ ក៏ផ្ទុះកើតឡើងការតវ៉ាទាមទារ តែម្តង ។
តាមសម្តីបុគ្គលិក របស់ក្រុមហ៊ុនខាងលើ ក្នុងវត្តមាន ធ្វើកូដកម្ម បានឱ្យដឹងថា កន្លងមកក្រុមហ៊ុន ទទួលម៉ៅការសំណង់ បានបញ្ឈប់បុគ្គលិក ចំនួន១៥នាក់ ដោយគ្មានហេតុផល និងលក្ខខណ្ឌការងារមួយចំនួនទៀតខាងក្រុមហ៊ុន មិនបានគោរព ទៅតាមច្បាប់ការងារ ទើបធ្វើឱ្យបុគ្គលិក ជិត១០០នាក់ ធ្វើការតវ៉ា បិទច្រកចេញចូលរបស់ក្រុមហ៊ុន ដើម្បីទាមទារលក្ខខណ្ឌ និងចូលរួម ពីសហព័ន្ធសហជីព កម្មករនយោជិក ចំនួន៥ចំណុច មានដូចជា
ទី១- សូមឱ្យក្រុមហ៊ុនទទួលយក បុគ្គលិកទាំង១៥នាក់ ដែលក្រុមហ៊ុន បញ្ឈប់កាលពីថ្ងៃទី១៦ កន្លងមក ឱ្យចូលធ្វើការវិញ និងអនុវត្តន៍ទៅតាមច្បាប់ការងារ ។
ទី២- ក្រុមហ៊ុន មិនត្រូវបញ្ឈប់បុគ្គលិក ដោយគ្មានហេតុផល ។
ទី៣- ក្រុមហ៊ុនត្រូវបន្ថែមទឹកប្រាក់ ១៥ដុល្លាដល់បុគ្គលិកចាស់ ។
ទី៤- សូមឱ្យក្រុមហ៊ុន គិតគូរប្រាក់ខែទី១៣ ជួនដល់បុគ្គលិកចាស់របស់ក្រុមហ៊ុន ។
ទី៥- ក្រុមហ៊ុនត្រូវសងប្រាក់រំលឹកបំណាច់ឆ្នាំ ជូនបុគ្គលិកវិញ បន្ទាប់ពីក្រុមហ៊ុនបានកាត់ កាលពីពេលកន្លងមក ។
ការតវ៉ារបស់ បងប្អូនជាបុគ្គលិក ក្រុមហ៊ុន កូមិន្ទខ្មែរ នៅព្រឹកនេះនៅមិនទាន់មានដំណោះស្រាយនោះទេ ទោះជាមានការបិទច្រកចេញចូលក្រុមហ៊ុនក្តី អាជ្ញាធរ សមត្ថកិច្ច ក៏បានចុះទៅជួយសម្របសម្រួល ដល់កន្លែងកើតហេតុ រៀបចំ រក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ ការពារកុំឲ្យកើតមានហឹង្សាណាមួយ ដោយយថាហេតុ៕