0

​ឯកឧត្តម ហ៊ុន ណេង និង​គណៈប្រតិភូ​ចុះ​បំពេញ​បេសកកម្ម​ក្នុង​ខេត្ត​បន្ទាយមានជ័យ​១​ថ្ងៃ​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​

​ឯកឧត្តម ហ៊ុន ណេង និង​គណៈប្រតិភូ​ចុះ​បំពេញ​បេសកកម្ម​ក្នុង​ខេត្ត​បន្ទាយមានជ័យ​១​ថ្ងៃ​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​

ខេត្ត​បន្ទាយមានជ័យ​ ៖ ​ឯកឧត្តម ហ៊ុន ណេង ​ប្រធាន​គណៈកម្មការ​ទី​៤​នៃ​រដ្ឋសភា​និង​ប្រតិភូ​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា​បាន​ចុះ​មក​បំពេញពេសកកម្ម​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ១ ​ថ្ងៃ​ព្រឹក​ថ្ងៃទី​១៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៦​។​

​ក្នុង​ការចុះ​បំពេញពេសកកម្ម​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ​ឯកឧត្តម ហ៊ុន ណេង​ចង់​ស្វែងយល់​អំពី​ស​កក្តា​នុព​ល​និង​សួរសុខទុក្ខ ប្រជាពលរដ្ឋ​និង​ចង់​ដឹង​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ​តើ​មាន​ការរីកចំរើន​ឬ​មាន​ការ​អន់ថយ​។​ឯកឧត្តម ហ៊ុន ណេង មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ខេត្ត​បន្ទាយមានជ័យ​នេះ​ព្រោះ​ជា​ខេត្ត​ជាប់​និង​ប្រទេស​ថៃ​ខេត្ត​នេះ​ជា​តំបន់​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​មាន​ច្រក​អន្តរជាតិ​ដ៏​សំខាន​ដូចជា ច្រក​ប៉ោយប៉ែត ច្រក​បឹង​ត្រកួន និង​ច្រក​ស្រុក​ម៉ាឡៃ​ច្រក​សំខាន់​ទាំង​៣​នេះ​មាន​ភ្ញៀវ​ជាតិ​និង អន្តរជាតិ​ចេញ​ចូល​មក​លេង​ប្រាសាទ​អង្គ​វត្ត​យ៉ាង​ច្រើន​រាប់​ពាន់​នាក់​និង​មាន​ការដោះដូរ​ទំនិញ​កសិផល​គ្រប់បែបយ៉ាង​ពី​គ្នា​ទៅវិញទៅមក​ផង ។ វិស័យ​ឧស្សាហកម្ម សិប្បកម្ម មាន​រោងចក្រ​៦៩៦​មូលដ្ឋាន​មាន​រោងចក្រ ១០​ដែល​អាច​អូសទាញ​កម្មករ​ចូល​ធ្វើការ​បាន ២.៥១០​នាក់​វិស័យ​ទេសចរណ៍​មាន​រមនីយដ្ឋាន​ប្រវត្តិសាស្ត្រ​២​កន្លែង គឺ​ប្រសាទ​បន្ទាយឆ្មា​និង​ប្រសាទ​បន្ទាយទ័ព ។​

​ក្នុងនោះដែរ ឯកឧត្តម គោ​ស៊ុំ សារឿ​ត  អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​រាយ​ការ​អំពី​សកម្មភាព​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ​ថា​ដោយ​មាន​ការយកចិត្តទុកដាក់​រប​ស់មត្ថកិច្ច​ខ្លាំង​ធ្វើឲ្យ​ខេត្ត​បន្ទាយមានជ័យ​មាន​សន្តិ​សុខ​ស្ងប់ស្ងាត់ សណ្តាប់ធ្នាប់​សាធារណៈ​និង​របៀបរៀបរយ​សង្គម ជាទូទៅ​មាន​លក្ខណៈ​ល្អប្រសើរ ។ អំពី​បញ្ហា​ទំនាស់​ដីធ្លី​មាន​ក្រុមការងារ​ចុះ​សិក្សា​ស្រាវជ្រាវ​និង​ផ្អែក​លើ​ផ្លូវ​ច្បាប់​នានា​បាន​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​បាន​មួយផ្នែកធំ​ជូន​ប្រជាពលរដ្ឋ​ហើយ ៕

 

20160217b (1) 20160217b (4) 20160217b (3) 20160217b (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!