0

​ក្រុមគ្រួសារ​នគរបាល​មរណៈភាព​ធ្លាក់ខ្លួន​ក្រីក្រ​សូម​ឲ្យ​ថ្នាក់លើ​ជួយ​បើក​ប្រាក់​បំណាច់បី្ត​ឲ្យបាន​ឆាប់​ដើម្បី​យក​ចិញ្ចឹមជីវិត​បន្តទៀត​

​ក្រុមគ្រួសារ​នគរបាល​មរណៈភាព​ធ្លាក់ខ្លួន​ក្រីក្រ​សូម​ឲ្យ​ថ្នាក់លើ​ជួយ​បើក​ប្រាក់​បំណាច់បី្ត​ឲ្យបាន​ឆាប់​ដើម្បី​យក​ចិញ្ចឹមជីវិត​បន្តទៀត​

ខេត្ត​បាត់់ដំបង​៖ ក្រុមគ្រួសារ​អតីតៈ​នគរបាល​ក្រុង​បាត់ដំបង​បាន​ធ្លាក់ខ្លួន​ក្រលំបាក​យ៉ាងខ្លាំង​ក្រោយពី​ប្តី​ទទួលមរណៈភាព អស់​ពេល​២​ឆ្នាំកន្លងមក ដើរ​ជួល​ផ្ទះ​គេ​នៅ ដោយ​ខ្វះ​លុយ​ឲ្យ​ថ្លៃ​ផ្ទះជួល​ ​ត្រូវ​គេ​ដេញ​ចេញ​ពី​ផ្ទះ គ្មាន​ទី​ជំរក​នៅ ទើប​មក​ន​នៅក្នុង​ឃ្លាំង (​ស្ថានីយ៍​រថភ្លើង​)​និង​កូនស្រី​ម្នាក់​មាន​ប្តី​បាន​សង់​ខ្ទម​លើ​ថ្នល់​រថភ្លើង ដែល​មើលទៅ​គួរ​ឲ្យ​ទើសភ្នែក​ផង​និង​គួរ​ឲ្យ​អាណិតផង និង​កូនប្រុស​២​នាក់​ដើរ​បញ្ចេញ​ឈាម​លក់ ។​

​តាម​សម្តី​ស្ត្រី​ម៉េ​ម៉ា​យ​ឈ្មោះ​រស់គន្ធា​អាយុ​៤៨​ឆ្នាំ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ថា គាត់ បី្ត​ឈ្មោះ​ឈិន ផលា្ល មន្រី្តនគរបាល​    ​ឋាន​នន្ត​រស័ក្ត ២ ផ្នែក​សណ្តាប់ធ្នាប់ ប្រចាំ​ក្រុង​បាត់ដំបង​(​ប្រាក់ខែ​៦០​ម៉ឺន​រៀល​ក្នុង​១​ខែ​) សា្លប់​ថ្ងៃទី​១​ខែ​សីហា​ឆ្នាំ​២០១៤​ដោយ​រោគាពាទ​។ មានកូន ៨ នាក់​ក្នុងនោះ​ស្រី ២ នាក់ កូនប្រុស​២​នាក់​សរសៃប្រសាទ រៀបការ ៤ នាក់​តែ​នៅក្នុង​ដំបូលផ្ទះ​តែមួយ ។ ពីមុន​មាន​ផ្ទះ​ខ្លួនឯង នៅ​ភូមិ​កម្មករ​សង្កាត់់​ស្វាយប៉ោ​ក្រុង​បាត់ដំបង ដោយ​ប្តី​ចាញ់បោក​មិត្តភ័ក្ត​ខ្ចី​យក​ទៅ​បញ្ចាំ​លេងល្បែង ក្រុមគ្រួសារ​ខ្លួន​ជា​អ្នក​រត់ការ​ដោយ​លំបាក​ពេក បាន​លក់​សង​គេ និង​នាំ​ក្រុមគ្រួសារ​មក​ជួល​ផ្ទះ​គេ​នៅក្នុង​រ៉ា​(​ស្ថានីយ៍​រថភ្លើង​) ក្នុង​ភូមិ​កំពុងក្របី​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​តាំងពី​ឆ្នាំ​២០០៦ រហូត​ដល់​ប្តី​ធ្លាក់ខ្លួន​ឈឺ​ស្លាប់​តែ​ម្តង ។ ដោយ​ខ្វះ​លុយ​ឲ្យ​ថ្លៃ​ផ្ទះ គេ​ដេញ​ចេញ ទើប​រើ​មក​នៅក្នុង​ឃ្លាំង​(​ស្ថានីយ៍​រថភ្លើង​) និង​កូនស្រី​ម្នាក់​មានប្តី ឈ្មោះ ផល្លា សា​រ៉ា​យ ភេទ​ស្រី អាយុ​៣១​ឆាំ្ន បាន​សង់​ខ្ទម​លើ​ថ្នល់​រថភ្លើង​ ​ពេល​ភ្លៀង​ខ្យល់​មក​ពិតជា​លំបាក​ខ្លាំង ។​

​សព្វថ្ងៃ​បាន​កូនប្រុស ២ នាក់​សរសៃប្រសាទ ដើរ​បូម​ឈាម​លក់​ឲ្យ​អ្នកជំងឺ​យក​មក​ជួយ​ចិញ្ចឹម​ម្តាយ​និង​ប្អូន ហើយ​កូនប្រសារ​ធ្វើ​កម្មករសំណង់​រក​ព្រឹក​ខ្វះ​ល្ងាច ។ ចំណែក​ប្រាក់​មរណៈភាព​ប្តី​៤​លាន​រៀល ត្រូវ​គេ​កាត់​អស់​១,៥​លាន​រៀល​ ​ទទួលបាន​តែ​២,៥​លាន​រៀល​ទេ មិនដឹង​គេ​កាត់កង​ថ្លៃ​ជំពាក់​ឬ​ថ្លៃ​ស្អី​ទៀត​ទេ រីឯ​ប្រាក់​បំណា​ច់​ប្តី​២​ឆ្នាំ​ហើយ​គ្មាន​អ្នក​គិតគូរ​ឲ្យសោះ​ មិនដឹង​ទៅ​បើក​ខាង​សង្គមកិច្ច​ឬ​បើក​នៅ​ការិយាល័យ​បុគ្គលិក​។​

​ជា​ចុងក្រោយ​គាត់​សំណូមពរ​ឲ្យ​ថ្នាក់លើ ឬ​ខាង​សង្គមកិច្ច បើក​ប្រាក់​បំណាច់​របស់​បី្ត​គាត់​ឲ្យ​បាន​ឆាប់ៗ និង​សូម​ឲ្យ​ក្រុមការងារ​ចុះ​ជួយ​ក្រុង​បាត់ដំបង ក៏ដូចជា​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​ដែល​ធ្លាប់តែ​មាន​ចិត្ត​សម្បុរ​ស ​ជួយ​ដល់​ក្រុម​គ្រួសារ​រងគ្រោះ​នេះ​ផង ដើម្បី​យក​មក​ប្រកប​របរ​ចិញ្ចឹមជីវិត​កូនចៅ​បន្តទៅ​បន្តទៀត ៕

 

20160217a (1) 20160217a (2)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!