0

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​បាណន់​សំណេះសំណាល​ ​ជាមួយ​លោកគ្រូ​អ្នកគ្រូ​៨២២​នាក់​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​បាណន់​សំណេះសំណាល​ ​ជាមួយ​លោកគ្រូ​អ្នកគ្រូ​៨២២​នាក់​

ខេត្ត​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កុម្ភៈ​ឆ្នាំ​២០១៦​នៅ​អនុវិទ្យាល័យ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​បាណន់ និង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​ម​ន្រី្ត . រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ងី​សែតប្រធាន​មន្ទីរអប់រំ​ ​យុវ​វជន​និង​កីឡា សំណេះសំណាល​ ជាមួយ​លោកគ្រូ​អ្នកគ្រូ​៨២២​នាក់ ។

​ក្នុង​ពិធី​នេះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​បាណន់ បាន​លើកឡើង​នូវ​ចំណុច​កំណែទម្រង់​១​ចំនួន​របស់​រាជរដ្ឋាភិបាល ។  ទី​១ កំណែរ​ទំរង់​ផ្នែក​វិស័យ​អប់់រំ ដែល​ក្រសួង​អប់រំ​ប្រតិភូកម្ម​ជាមួយ​ថ្នាក់ក្រោម​ជាតិ (​ចាប់ពី​មតេយ្យ​សាលា ដល់​ប​ឯម​សិក្សា និង​ក្រៅ​ប្រព័ន្ធ​) ដាក់​ឲ្យ​ខេត្ត​បាត់ដំបង​សាកល្បង ការអនុវត្ត​ចាប់ពី​ខែ​មេសា ខែ​ឧសភា​ឆ្នាំ​២០១៦​ខាងមុខនេះ ។ ទី​២ កំណែរ​ទំរង់​អន្តោ​ប្រវេ​ស្តិ៍​ខុសច្បាប់ ៖ ច្បាប់​អន្តោ​ប្រវេ​ស្តិ៍​មាន​តាំងពី​ឆ្នាំ​១៩៥៦ បង្កើត​ដោយ​អង្គ​សម្តេចឪ នរោត្តម សីហនុ កាលនោះ ជន​អន្តោ​ប្រវេ​ស្តិ៍​នៅ​ស្រុក​ខ្មែរ​ច្រើនជាងគេ គឺ​ជនជាតិ​ចិន ។ ក្រោយ​ពី​ប្រទេស​កម្ពុជា​ឆ្លង​ផុត​សម័យ​លន់​ណុល និង​របប​ប្រល័យពូជសាសន៍​រហូត​មាន​ស្ថេរភាព​នយោបាយ កម្ពុជា​មាន​ជន​អន្តោ​ប្រវេ​ស្តិ៍​ស្របច្បាប់ និង​ខុសច្បាប់​ចំនួន​២២​សញ្ជាតិ ក្នុងនោះ​ជនជាតិ​វៀតណាម​៩៨​ភាគរយ និង​ជន​ស្បែក​ខ្មៅ​៦០​ភាគរយ ។ ជនជាតិ​វៀតណាម​ប្រហែល​១០​ម៉ឺន​នាក់ ក្នុងនោះ អ្នក​ចាស់់​ចេញ​ពី​របប​ប៉ុល​ពត​ខ្មែរក្រហម​ទៅ​នៅ​ប្រទេស​វៀតណាម​វិញ ក្រោយ​កម្ពុជា​មាន​សន្តិភាព ក៏​ត្រឡប់មកវិញ ខ្លះទៀត​បាន​ប្តី​ខ្មែរ ខ្លះ​បាន​ប្រពន្ធ​ខ្មែរ មាន​កូនចៅ​កាត់​ខ្មែរ​ច្រើន ប៉ុន្តែ​បាន​ចាត់ចែង​ចាប់​ទៅតាម​សម័យកាល បើក​អ្នក​ចង់​ចូលសញ្ជាតិ​ត្រូវ​បំពេញ​បែបបទ​មួយចំនួនទៀត ចំណែក​អ្នក​អត់​ច្បាប់​ទំលាប់​បាន​រៀបចំ​បញ្ជូន​ទៅ​ស្រុក​វិញ​អស់ហើយ ។ ទី​៣ បញ្ហា​លទ្ធិប្រជាធិបតេយ្យ កាល​របប​លន់​ណុល របប ប៉ុល ពត ខ្មែរ​ក្រហម​គ្មាន​សិទ្ធិ​ហា​ស្តី បច្ចុប្បន្ន​លទ្ធិប្រជាធិបតេយ្យ មាន​ដោយ​យើង​ជា​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ចេញ​មតិយោបល់​គ្រប់គ្នា និង​មាន​សិទ្ធ​បោះឆ្នោត​ជូន​គណបក្ស​អ្នក​ដែល​យើង​ស្រលាញ់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ធ្វើ​មេឃុំ ជា​ចៅហ្វាយ​របស់​ខ្លួន មិន​ប្រើ​កាំភ្លើង ដូច​ឆ្នាំ​១៩៧៤ ដល់​១៩៩៨ ទៀត​ទេ ។ ទី​៤ កំណែ​ទំរង់ និង​ពង្រឹង​ច្បាប់​ចរាចរណ៍ អ្នក​មាន​រថយន្ត​ត្រូវ​រៀន​បើកបរ និង​ធ្វើ​ពាក់​មី ឈៀក​មុន​បើកបរ​លើ​ដងផ្លូវ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​គោរព​ច្បាប់់​ចរាច​រណ៍ និង​ពាក់​មួកសុវត្ថិភាព​គ្រប់គ្នា ។

​នៅ​ចុងបញ្ចប់ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សុខ ផល បានប្រគល់​មួកសុវត្ថិភាព​ជូន​ម្នាក់​មួយ​និង​ថវិការ​មួយចំនួន​ផង​ដែរ ៕

 

20160214c (5) 20160214c (6) 20160214c (3) 20160214c (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!