ខេត្តបាត់ដំបង ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ និងជាតំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រី្ត . រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណះអភិបាលខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខាន់ ម៉ាណេរ ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ដឹកនាំក្រុមការងារ កងប្រដាប់អាវុធ សំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៦០៦នាក់ ឃុំភ្នំសំពៅ និងឃុំឈីទាល ស្រុកបាណន់ ខេត្តបាត់ដំបង ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦ (កន្លែងប្រារព្វក្រោយវត្តស្វាយប្រគាប)ភូមិស្វាយប្រគាបឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង។
ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់បានឲ្យដឹងថា ផ្លូវលំផ្លូវខេត្តលេខ1571B ប្រវែង ៩.៤០០ម៉ែត្រទទឹងទទឹង៦ម៉ែត្រប្រវែង បំបែកផ្លូវជាតិលេខ57A ពីឃុំភ្នំសំពៅ ទៅឃុំឈើទាល ជាពិសេសរដូវវស្សាមាន ក្រឡុក ទឹកភក់ពិបាកធ្ចើដំណើរ ដោយប្រជាពរដ្ឋមន្ត្រីរាជការនៅឃុំស្នឹង និងឃុំភ្នំសំពៅ ធ្វើដំណើរចូលក្រុងបាត់ដំបង ហើយបានឆ្ពោះតាមមាត់ស្ទឹង ទើបដល់ស្រុកបាណន់ការចំណាយពេលអស់ជាង ១ ម៉ោង ។ បច្ចុប្បន្ន ត្រូវបានបើកការដ្ឋានក្រាលគ្រួសចាក់កៅស៊ូ ងាយឲ្យភ្ញៀវជាតិភ្ញៀវអន្តរជាតិធ្វើដំណើរពីរមណីយដ្ឋានភ្នំសំពៅ ឆ្ពោះទៅរម្យនីយដ្ឋានភ្នំបាណន់់ បង្ខិតរដ្ឋបាលស្រុកមកជិតបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ នៅឃុំស្នឹងនិងឃុំភ្នំសំពៅ ដែលចំណាយពេលប្រហែល២០នាទីប៉ុណ្ណោះ ។
ក្នុងកិច្ចបញ្ចប់កម្មវីធី ឯកឧត្តមក្រុមការងារបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ជួយថែទាំផ្លូវនេះ និងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា ហើយបានចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋចំនួន៦០០នាក់ សារ៉ុង និងថវិកាមួយចំនួនផងដែរ ៕