0

សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ឃាតក ២ នាក់​កាត់​ក្បាល​យុវតី​ម្នាក់ ជា​គូ​ដណ្តឹង​យក​ទៅ​ដុត​បំផ្លាញ​ភស្តុតាង​

សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ឃាតក ២ នាក់​កាត់​ក្បាល​យុវតី​ម្នាក់ ជា​គូ​ដណ្តឹង​យក​ទៅ​ដុត​បំផ្លាញ​ភស្តុតាង​

​សៀមរាប ៖ សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ឃាតក ២ នាក់​កាត់​ក្បាល​យុវតី​ម្នាក់​ជា​គូ​ដណ្តឹង​យកទៅ​ដុត​បំផ្លាញ​ភស្តុតាង ក្រោយ​ពី​ម្តាយ​ខាង​ស្រី​ដឹងថា​បុរស​ម្នាក់​ជា​គូរ​ដណ្តឹង​មាន​ប្រពន្ធ​ហើយ​សុំ​ផ្តាច់​ពាក្យ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​មាន​ឃាតកម្ម​កើតឡើង វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ផ្លូវ​ផ្សារ​ញ៉ែ  នៅ​បន្ទប់​លេខ​៣០១​ក្នុងផ្ទះ​សំណាក់​ប្រាសាទកែវ ស្ថិតក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។

​ប្រភព​ពី​ម្ចាស់​ផ្ទះសំណាក់​បានឲ្យដឹង​ថា​នៅ​យប់​ថ្ងៃទី​១២  ខែ​កុម្ភៈ ឆ្នាំ​២០១៦ មាន​បុរស​២​នាក់ និង​ក្មេង​ស្រី​ម្នាក់​មក​ស្នាក់នៅ បន្ទប់​លេខ​២០៩ ដោយ​មិន​បាន​កត់​ឈ្មោះ ឬ​យក​អត្តសញ្ញាណប័ណ្ណ​ឡើយ លុះ​ព្រឹក ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ អ្នក​រៀប​បន្ទប់​ប្រទះ​សព​យុវតី​នៅ​បន្ទប់​៣០១ ដោយ​បាត់​ក្បាល ក៏​រាយ​ការជូន​សមត្ថកិច្ច​តែម្តង ។​

​ក្រោយពេល​ទទួលបាន​ព័ត៌មាន​សមត្ថកិច្ច បាន​ចុះ​រហូតដល់​វេលា​ម៉ោង​១៥​និង​២០​នាទី  ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦  សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រោម​ការចង្អុលបង្ហាញ​ដោយ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ស៊ត ណា​ឌី​ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ចុះ​បាន​ស្រាវជ្រាវ​រកឃើញ​ម្តាយ​ជនរងគ្រោះ​ឈ្មោះ កេង ធីតា មាន​ទីលំនៅ​ភូមិ​បឹង​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បាន​បំភ្លឺ​ជូន​សមត្ថកិច្ច​ថា ជនរងគ្រោះ​(​សាកសព​) មានឈ្មោះ ឡេន សិលា អាយុ​២៤ ឆ្នាំ​រស់នៅ​ជុំគ្នា​បាន​បាត់​ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ​រយៈពេល​០២​ថ្ងៃ ចាប់តាំងពី​ថ្ងៃ​ទី​១១ ខែ​កុម្ភះ ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​កើតហេតុ​។

​ក្រោយ​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​បុរស​ជនសង្ស័យ​ម្នាក់ ខណ​:​ឃាតក​កំពុង​ដុត​ក្បាល​ជនរងគ្រោះ​នៅ​ខាងក្រោយ​ផ្ទះ ជិត​ព្រលានយន្តហោះ​ស្ថិតនៅ​ភូមិ​ព្រៃ​ចាស់ សង្កាត់​គោកចក ក្រុង​សៀមរាប​ជា​ជនដៃដល់​ឈ្មោះ ចាន់ ឆាយ​យ៉ា ហៅ សំ ភា​រ៉ាត់ អាយុ ៤០​ឆ្នាំ ជា​មគ្គុ​ទេស​ទេសចរណ៍​ភាសារ​ថៃ មាន​ស្រុកកំណើត នៅ​ខេត្ត​បាត់ដំបង ស្នាក់​នៅ​ក្រុម​ទី​៣ ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​។​

​រីឯ​បក្ខពួក​ម្នាក់​ទៀត​តាម​ចាប់​ដល់​ផ្ទះ បុរស​ជនសង្ស័យ​មាន​ឈ្មោះ ណឹ​ប សិទ្ធ  អាយុ​២៤​ឆ្នាំ ជា​អ្នក​បើ​បរ​រថយន្ត រស់នៅ​ភូមិ​ទ្រុំ​ខាងជើង ឃុំ​ជ្រោ​នាងនួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

​ជនដៃដល់​ឆ្លើយថា គឺ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​រងគ្រោះ រហូត​ជិត​ដល់​ថ្ងៃ​រៀប​មង្គលការ ក៏​ត្រូវ​ផ្តាច់​ពាក្យ​វិញ ដោយ​ជនរងគ្រោះ​ដឹងថា​ខ្លួន​ជនសង្ស័យ​មាន​ប្រពន្ធ​កូន​រួចទៅហើយ​ ​ទើប​ខឹង​ប្រើ​អំពើ​ហឹង្សា​បែប​នេះ ។ ដោយ​មាន​រៀបចំ​ឧបករណ៍​ជាប់​ជាមួយ​ស្រេច លុះ​យប់​ជ្រៅ​បន្តិច​ជនសង្ស័យ​បាន​យក​ក្រ​ម៉ា​រិត​ក​សម្លាប់​ជនរងគ្រោះ​រួច កាត់​ក្បាល​ច្រក​ក្នុង​កាបូប​ដែល​ខ្លួន​រៀបចំ​ទុក រួច​យក​ភួយ​មក​រុំ​សព​ជនរងគ្រោះ​រួច​អូស​យក​ទៅ​លាក់​ក្រោម​គ្រែ​បន្ទប់​លេខ ៣០១ រួច​ក៏​គេចខ្លួន​តែ​ម្តង ៕

 

20160214b (1) 20160214b (2) 20160214b (3)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!