ប្រភពបានបង្ហើបអោយដឹង ថានៅស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តនៅចំណុចកូនដំរីមិន បានអើពើបង្ក្រាបទប់ស្កាត់រថយន្តដឹកជញ្ជូនលើសទម្ងន់នោះទេហើយ លោកព្រំវីរៈដែលមានសិទ្ធិអំណាចគ្រប់គ្រងស្ថានីយ៍ថ្លឹងរថយន្តនេះ តាមរបៀបផ្តាច់មុខគឺជាកំពូលជនពុករលួយចាត់តាំងមន្ត្រីជំនិតៗរបស់ខ្លួន ឲ្យចាំរាប់ក្បាលឡានយកលុយទៅតាមតម្លៃដែលបានកំណត់ដូច្នេះហើយបានជា រថយន្តផ្ទុកលើសទម្ងន់រាប់រយ គ្រឿងក្នុង ថ្ងៃ ឬយប់ៗអាចផ្ទុកលើសទម្ងន់និងតទ្រុងរបៀបខុសលក្ខណៈបច្ចេកទេស បើកបរឆ្លងកាត់ទីតាំងថ្លឹងរថយន្តរបស់លោកព្រំវីរៈយ៉ាងរលូនល្អ នេះបើតាមការកត់សម្គាល់។
ប្រភពបន្តរទៀតថា មានរថយន្ត ដឹកទំនិញបើកបរឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ៥ចាប់ពីទីរួម ខេត្តបន្ទាយមានជ័យទៅកាន់ក្រុងប៉ោយប៉ែតរាប់រយរាប់រយ គ្រឿងសុទ្ធតែផ្ទុកលើសទម្ងន់បើទោះបីជាមានស្ថានីយ៍ថ្លឹងរថយន្តនៅ ចំណុចភូមិកូនដំរីក្នុងសង្កាត់និមិត្តក្រុងប៉ោយប៉ែតគ្រប់គ្រងដោយផ្ទាល់ ពីសំណាក់លោកព្រំវីរៈជាអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យក៏ដោយក៏ក្រុមឈ្មួញនៅតែមានឱកាសរកស៊ីដឹកជញ្ជូនទំនិញ ផ្ទុកលើសទម្ងន់បំផ្លាញផ្លូវថ្នល់យ៉ាងអនាធិបតេយ្យដដែលព្រោះជញ្ជីង ថ្លឹងរថយន្តរបស់លោកព្រំវីរៈគ្រាន់តែជាទីតាំងអាជីវកម្មថ្លឹងលុយយកទៅ ច្រកហោប៉ៅយកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួនតាមរបៀបពុករលួយ ពេញបន្ទុករយៈពេលច្រើនឆ្នាំមកហើយ។នៅចំណុចជញ្ជីងថ្លឹងរថយន្តផ្ទុកលើស ទម្ងន់របស់លោកព្រំវីរៈគេសង្កេតឃើញមានកម្លាំងចម្រុះរួមមានមន្ត្រី មន្ទីរសាធារណការខេត្តបន្ទាយមានជ័យមន្ត្រីផ្នែកបច្ចេកទេសមកពីក្រសួង សាធារណការនិងដឹកជញ្ជូនកងរាជអាវុធហត្ថនិងនគរបាលប្រចាំការនៅទីនោះ ទាំងយប់ទាំងថ្ងៃហើយក៏មានតំណាងរបស់សាលាខេត្តបន្ទាយមានជ័យចាំកត់ត្រា ចំនួនលុយដែលប្រមូលបានប្រចាំថ្ងៃផងដែរ។
ក្រុមចម្រុះទាំងនោះបានយកទីតាំងជញ្ជីងថ្លឹងរថយន្តនៅ ចំណុចកូនដំរីធ្វើជាអាជីវកម្មដើម្បីប្រមូលលុយយកទៅចែកគ្នាធ្វើ្វ មានធ្វើបានផ្ទាល់ខ្លួនដូចជារថយន្តដឹកលើសទម្ងន់ តោនមិនចាំបាច់ចូលថ្លឹងទេដោយគ្រាន់តែចូលបង់លុយឲ្យមន្ត្រីដែល ប្រចាំការនៅទីតាំងជញ្ជីងថ្លឹងរថយន្តនោះអោយតែបង់លុយគឺជាការស្រេច ទៅហើយ។
កន្លងមកឯកឧត្តមយឹមឆៃលីធ្លាប់បានចុះទៅធ្វើការអប់រំណែនាំផ្សព្វផ្សាយ បទបញ្ជារបស់រដ្ឋាភិបាលក្នុងការបង្ការបង្ក្រាបទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់ដើម្បីថែរក្សាផ្លូវស្ពានថ្នល់ ប្រើប្រាស់បានយូរអង្វែងប៉ុន្តែទីបំផុតគេមិនដែលឃើញលោកព្រំវីរៈនិង លោកគឹមសុវណ្ណយកចិត្តទុកដាក់អនុវត្តន៍បទបញ្ជារបស់ថ្នាក់លើម្តងណាឡើយ។ ព្រោះការប្រមូលលុយពីក្បាលឡានដឹកជញ្ជូនលើសទម្ងន់យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួនអាចជួយឲ្យពួកគេធ្វើការអភិវឌ្ឍមុខតំណែង និងជីវភាពគ្រួសារបានយ៉ាងឆាប់រហ័ស។ជាធម្មតាក្រុមឈ្មួញដែលរកស៊ី ដឹកជញ្ជូនទំនិញ ផ្ទុកលើសទម្ងន់តាមប្រភេទរថយន្តខ្សែមិនចង់ឲ្យមានរឿងវែងឆ្ងាយ ក៏បានបង់លុយឲ្យក្រុមជញ្ជីងថ្លឹងរថយន្តដែលបានរៀបរាប់ខាងលើជាប្រចាំ ខែនិងជាប្រចាំជើងក៏អាចមាន ក៏ថាបានដែរ ទើបអ្វីៗចេះតែអាចដំណើរការដោយរលូន នៅតាមបណ្តោយផ្លូវជាតិលេខ។
ប្រជាពលរដ្ឋ សូមសំណូម ពរដល់ ឯកឧត្តម គោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យថ្មីគួរពិនិត្យមើលភាពអសកម្មដែល កំពុងកើតមាននៅទីតាំងជញ្ជីងថ្លឹងរថយន្តក្នុងភូមិកូនដំរីដែលបាន រៀបរាប់ខាងលើដូចមានភាពមិនប្រក្រតីឡើងវិញផង ព្រោះអីយរថយន្តបើកឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តនៅទីនោះពេលខ្លះចត នៅតាមចិញ្ចើមផ្លូវជាតិគឺពុំដែលចូលថ្លឹងម្តងណាឡើយ ជាពិសេសនៅពេលយប់តែម្តង ៕
ដោយ សហការី