បាត់ដំបង ៖ បទល្មើសនេសាទខុសច្បាប់ពាសពេញដងស្ទឹង និងផ្ទៃទន្លេនៅចំណុចក្បាលតោល ក្នុងតំបន់ឡូតិ៍បម្រុងសំរាប់ត្រីពូជ ជុំវិញបឹងទន្លេសាប កាលពីរសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៦ តាមប្រភពប្រជាពលរដ្ឋនេសាទតូចតាចថា សមត្ថកិច្ចយកប្រាក់អស់ហើយ សមត្ថកិច្ចមិនបង្ក្រាបទេ ។
តាមប្រភពីប្រជាពលរដ្ឋបានឲ្យដឹងថា ការនេសាទនៅតំបន់ទន្លេសាបឬតាមព្រែក និងដងស្ទឹងសង្កែ ចំណុច ព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំបើមានខ្សែខ្នងបង្អែកឬឲ្យលុយដល់ សមត្ថកិច្ចបង្ក្រាប និងសមត្ថកិច្ចជុំនាញមិនបង្ក្រាប ហើយអាចរកស៊ី ប្រព្រឹត្តបទល្មើសទ្រង់ទ្រាយធំបាន បើរកតាមរបៀបស្ទូច បង់សំណាញ់យកត្រីមកហូបគឺវាចេះតែបាន ចុះសំរាប់កូនរៀន ទុកចងដៃបុណ្យ ការនិងតម្រូវការផ្សេងទៀត ដូច្នេះបើជនក្រីក្រលួចដាក់បរ ណរ រ៉ាវ រ៉ាវបន្តិចបន្តួច ចុះមកចាប់ភ្លាម គឺសមត្ថកិច្ចចាប់យកស្នាដៃ។ ចំពោះឈ្មួញអូសម្មាញ់់ រុញស៊ីប ដាក់បរ ណរ រ៉ាវយកត្រីតូចធំ ក្នុង១ថ្ងៃ រាប់តោន សមត្ថកិច្ចនិងមន្ត្រីជំនាញលោក តោ ថារី នាយសង្កាត់ជលផលក្បាលតោលមិនបង្ក្រាបទេ។
ពាក់ព័ន្ធករណីនេះ អ្នកយកព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក តោថារី នាយសង្កាត់ជលផលក្បាលតោលបានទេ ។
លោក ជួង សុភា នាយខ័ណ្ឌជលផលខេត្តបាត់ដំបង ពេលអ្នកសារព័ត៌មានទូរស័ព្ទចូលលោកឆ្លើយតបថាជាប់រវល់ញាំការ ៕