ភ្នំពេញ៖ ស្ត្រីម្នាក់ ចាក់សាំងដុតខ្លួនឯង ការពារផ្ទះ កុំឲ្យអាជ្ញាធរសមត្ថកិច្ចចម្រុះ ចុះអនុវត្តសាលដីកា នៅពីព្រឹកថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចយានដ្ឋានយីហោកោះកែវ ទិញ លក់ជួល បង់រំលស់រថយន្តគ្រប់ប្រភេទជិតទីលានប្រជាធិបតេយ្យ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
គួរបញ្ជាក់ផងដែរថាស្ត្រីម្នាក់បានចាក់សាំងដុតខ្លួនឯង ដើម្បីការពារផ្ទះសម្បែងរបស់គាត់នេះ ក្រុមគ្រួសារស្ត្រីដុតខ្លួន គឺធ្លាប់បានទៅស្កាត់ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងពិធីការកូនសម្តេចក្រឡាហោម ស ខេង នៅកោះពេជ្រ កាលពីខែមករាឆ្នាំ២០១៦ ដើម្បីសុំឲ្យសម្តេចជួយម្តងរួចមកហើយ ៕