ខេត្តបន្ទាយមានជ័យ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចុះមកសួរសុខទុក្ខដល់មន្ត្រីពាណិជ្ជកម្មក្នុងខេត្តបន្ទាយមានជ័យនិងពន្យល់ប្រជាពរដ្ឋចេះលើកស្ទួយស្លាកយីហោរក្នុងប្រទេស កាលព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីសំណេះសំណាលនោះ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ថ្ងៃនេះ ក្នុងនាមលោកជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបានចុះមកក្នុងខេត្តបន្ទាយមានជ័យ គឺដើម្បីសួរសុក្ខទុក និងផ្តល់កំលាំងចិត្ត កំលាំងប្រាជ្ញា ភាពកក់ក្តៅ និងភាពស្និតស្នាលរវាងមន្ត្រីថ្នាក់កំពូល ថ្នាក់កណ្តាល និងថ្នាក់ក្រោមមូលដ្ឋាន ក្រោយពីបានបំពេញភារកិច្ចការងារអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ ក្នុងការសួរសុក្ខទុកនោះដែរ លោក ស៊ុន ចាន់ថុល បានឲ្យមន្ត្រីក្នុងមន្ទីរពាពិជ្ជកម្មទាំងអស់ត្រូវចេះរួបរួមសាមគ្គីគ្នាឲ្យទៅជាធ្លុងមួយកុំឲ្យប្រកាន់បក្សនេះបក្សនោះជាហេតុធ្វើឲ្យមានការប្រេះឆាផ្ទៃក្នុងបែកបាក់សាមគ្គីគ្នាមិនអាចដឹកនាំកូនចៅទៅមុខរួច ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា មន្ត្រីពាណិជ្ជកម្មទាំងអស់ជាអ្នកបំរើប្រជាពលរដ្ឋមិនមែនមន្ត្រីទាំងអស់នោះជាអ្នកធំ ធ្វើការជាន់ក៏រាស្ត្រ កុំអាងខ្លួនជាអ្នកធំ ពើងទ្រូងដាក់រាស្ត្រ ពេលប្រជាពលរដ្ឋមានទុក្ខមិនចង់ជួបរាស្ត្រនោះ វាជារឿងខុសច្បាប់ទាំងស្រុង ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា មន្ត្រីពាណិជ្ជកម្មទាំងអស់រយៈពេលកន្លងមក តើអស់លោកបានធ្វើអ្វីខ្លះនៅក្នុងអង្គភាពរបស់ខ្លួន អស់លោកត្រូវតែ ងូតទឹក ដុះក្អែល ហើយត្រូវធ្លុះកញ្ចក់មើលខ្លួនប្រាណរបស់អស់លោក តើអស់លោកធ្វើអ្វីបន្តនៅក្នុងអង្គភាពទៅថ្ងៃមុខ ។
លោក ស៊ុន ចាន់ថុល បានជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវចេះជួយថែរក្សាម៉ាកយីហោររបស់កម្ពុជា ហើយប្រជាពលរដ្ឋទាំងអស់ត្រូវចេះគោរពច្បាប់ ។ មិនត្រូវចោលសំរាមពាលវាលពាលកាល ក្នុងទីសាធារណៈផ្លូវជាតិជាដើម ហើយអាជីវករទាំងអស់មិនត្រូវដាក់តាំងលក់ផលិតផលក្លែងក្លាយពេលដែលប្រជាពលរដ្ឋទិញរបស់មិនសុទ្ធយកទៅបរិភោគនិងប្រើប្រាស់វាអាចធ្វើឲ្យខូចសុខភាពដល់ក្រុមគ្រួសារគាត់ជាមិនខានឡើយ ៕