បាត់ដំបង ៖ ឈ្មួញតែប៊ុនយីមទប់ព្រែកបាក់ស្នោរតំបន់អភិរក្សស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បូមបាចយកត្រីច្រើនឆ្នាំកន្លងមក ត្រូវបានលោក នឹម សោម នាយសង្កាត់ជលផលស្រុកមោងឬស្សី ទើបទៅកាន់តំណែងថ្មីសុំគោលការណ៍ថ្នាក់លើជាច្រើនខែដើម្បីរំលាយទំនប់នេះចោល រហូតដល់ ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៦ លោក គឹម ស៊ា អភិបាលរង ស្រុកមោងឫស្សី ដឹកកម្លាំងចម្រុះចុះទៅទំលាយទំនប់ ទំនប់ព្រែកបាក់ស្នោតំបន់អភិរក្យ ចោលជាស្ថាពរ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅនេសាទត្រីទីនោះបានប្រាប់អោយដឹងថា៖ចំនុចព្រែកបាក់ស្នោរក្នុងតំបន់អភិរក្យខាងលើនេះត្រូវបានមេឈ្មួញធំឈ្មោះតែ ប៊ុនយីមឃុបឃិតនិងមន្ត្រីរដ្ឋបាលជលផលនិងមន្ត្រីអភិរក្យដែលឈរជើងនៅទីនោះទប់ជាទំនប់មិនអោយត្រីចរាចរណ៍ចេញរួចពីខែវស្សាដល់ខែប្រាំងនិងធ្វើការបូមបាចយកទៅលក់ក្នុងមួយឆ្នាំៗរាប់រយតោនដែលមានរយៈពេលជាច្រើនឆ្នាំកន្លងមកហើយមិនដែលឃើញមានមន្ត្រីពាក់ព័ន្ធណាម្នាក់ចុះមកទំលាយនោះឡើយក្រោយពីមានការផ្សព្វផ្សាយតាមរយៈទូរទស្សន៍មួយចំនួនទើបបានអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធចុះមកទំលាយ។
លោក គឹម ស៊ា អភិបាលរងស្រុកមោងឫស្សី រួមនិងមន្ត្រីពាក់ព័ន្ធទាំងនោះបានអះអាង កាលពីរសៀលថ្ងៃទី១០កុម្ភៈនេះថា មិនអោយបុគ្គលឈ្មោះ តែ ប៊ុនយីម ឫបុគ្គលផ្សេងណាម្នាក់មកទប់ទំនប់ជាលើកទី២ឡើយ។
លោក នឹម សោម នាយសង្កាត់ជលផលស្រុកមោងឬស្សី ទើបទៅកាន់តំណែងថ្មីបានឲ្យដឹងថា គាត់ទើបមកកាន់តំណែងនៅស្រុកមោងឬស្សីនៅរដូវវស្សាឆ្នាំ២០១៥មិនដឹងទិសតំបន់ច្បាស់លាស់ទេ ហើយកន្លែងខ្លះជិះម៉ូតូឬទូកឬដើរទៅមិនរួចព្រោះទឹកវារាក់ពេកមានតែភក់។
ពាក់ព័ន្ធបទល្មើសសារព័ត៌មានមួយចំនួនបានវាយប្រហារដោយមិនដឹងខ្លួន ម្យ៉ាងវិញទៀត ពាក់ព័ន្ធឈ្មួញ តែ ប៊ុនយីម ទប់ទំនប់ រូបលោកក្រោយពីដឹងហើយ ស្នើសុំគោលការណ៍ថ្នាក់ចុះកំទេចដោយកាប់ទំលាយបង្ហូរឲ្យចរន្តទឹកឆ្លងកាត់តែម្តង៕