មណ្ឌលគិរី ៖ លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីកំពង់រងការិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកសារព័តា៍ក់មានទូទាំងខេត្តមណ្ឌលគិរី ដោយគេសង្គេតឃើញថាហាក់ដូចជាកំពង់តែព្យាយាមគំរាមកំហែង និង បំបិទសិទ្ធសេរីភាពរបស់អ្នកសារព័ត៍មានដោយប្រយោល ។
កន្លងមកធ្លាប់មានអ្នកសារព័ត៌មានច្រើនអ្នកមកហើយដែលត្រូវបានលោកបញ្ជាឲ្យកម្លាំងរបស់លោកចាប់យកមកសាកសួរចំលើយជាបន្តបន្ទាប់ ក្រោយពេលអ្នកព័ត៌មានរូបណាដែលបានផ្សពផ្សាយប៉ះពាល់ដល់មេប៉េអឹមរូបនេះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះលោក សាក់ សារ៉ាង បានបញ្ជាឲ្យអាវុធហត្ថស្រុកកែវសីមាចាប់ខ្លួនលោក វ៉ាន់ ទិត្យ ដែលជាសហការីរបស់ទូរទស្សន៏ខ្មែរ ប៉ុស្ត៏លេខ៩ប្រចាំខេត្តមណ្ឌលគិរីយកមកសួរចំលើយនៅទីបញ្ជាករដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោយពេលទូរទស្សន៏នេះបានចុះផ្សាយប៉ះពាល់ដល់លោកមេបញ្ជាការរូបនេះដែលមានខ្លឹមសារដូចតទៅនេះ(លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីជាឈ្មួញរកស៊ីឈើធំជាងគេនៅក្នុងខេត្តនេះ)។ក្រោយពីសាកសួររួចហើយលោកក៏បានដោះលែងឲ្យមានសេរីភាពវិញនៅវេលាម៉ោង១០:៤០នាព្រឹកថ្ងៃដដែលនេះ។
ប្រភពពីលោក វ៉ាន់ ទិត្យ ផ្ទាល់បានអោយដឹងថាមុននឹងឈានដល់ការឃាត់ខ្លួន និង បញ្ជូនលោកមកទីបញ្ជាការអាវុធហត្ថខេត្ត គឺនៅថ្ងៃទី១០កុម្ភៈ២០១៦ទូរទស្សន៏ប៉ុស្ត៏លេខ៩បាន ចុះផ្សាយថាលោក សាក់ សារ៉ាង មានការពាក់ពាន់ជាមួយការរកស៊ីឈើនៅក្នុងក្រុមហ៊ុន ប៊ិញហ្វឿក១ ក្នុងស្រុកកែវសីមា ដែលជាហេតុនាំឲ្យមេប៉េអឹមរូបនេះខឹងយ៉ាងខ្លាំង រហូតទ្រាំមិនបានក៏បញ្ចេញកំហឹងដោយ បញ្ជាឲ្យប៉េអឹមស្រុកកែវសីមាចាប់ចាប់ខ្លួនលោក វ៉ាន់ ទិត្យ ដល់ផ្ទះ គឺនៅក្នុងភូមិ អូរណា ឃុំឆ្នែង ស្រុកកែវសីមា ហើយបញ្ជូនមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដោយពំមាន ដីការចាប់ខ្លួនត្រឹមត្រូវនោះទេ។
លោកបានបន្តថាហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី ១១ កុម្ភៈ រហូតដល់ម៉ោង១០:៤០នាទីទើបដោះលែងលោកមកវិញដោយមានការអន្តរាគមន៏ ពីថ្នាក់លើ របស់លោក ហើយលោក វ៉ាន់ ទិត្យ ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថានេះមិនមែនជាលើក ទីមួយនោះទេដែលរូបលោកត្រូវបានលោក សាក់ សារ៉ាង បានឲ្យលោកបំភ្លឺជុំវិញការផ្សាយប៉ះពាល់ ដល់ឈ្មោះរបស់គាត់។
ទាក់ទិននឹងករណីនេះដែរលោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបានប្រាប់អ្នកសារព័ត៌មានថានេះមិនមែនជាការចាប់ រឺ ឃាត់ខ្លួនទេគឺគ្រាន់តែនាំខ្លួនមកធ្វើការ សាកសួរតែប៉ុណ្ណោះ។
ចំណែកឯលោក អែម ប៊ុនធឿន ដែលជានាយកព័ត៍មានទូរទប៉ុស្ត៏លេខ៩ បាននិយាយថាការចាប់ខ្លួនអ្នកយកព័ត៍មានរបស់លោកនៅក្នុងខេត្តមណ្ឌលគិរីនេះកឺហាក់ដុចជាមិនត្រឹ ត្រូវទេ ហើយលោកបានបន្តថាប្រសិនបើលោក សាក់ សារ៉ាង ប្រាកដថាព័ត៍មានដែលទូរទស្សន៏នេះ ចុះផ្សាយខុសពីការពិត លោកអាចប្តឹងទៅតុលាការ រឺក៏ធ្វើលិខិតផ្ញើរមកស្ថានីទូរទស្សន៏ដើម្បីធ្វើការ ស្រាយបំភ្លឺឡើងវិញមិនអាចចាប់ខ្លួនអ្នកយកព័ត៍មានទៅសួរចំលើយនៅក្នុងអង្គភាពផ្ទាល់ខ្លួនបានទេព្រោះវាផ្ទុយពីនីតិវិធីច្បាប់ ៕