0

រថយន្ត​លុច​ស៊ី​ស​ចេញ​ពី​ចាក់​សាំង​ត្រូវ​រថយន្ត​យី​ឌុប​ដឹក​អង្កាម​បើក​បុក រី​ឯ​អ្នកបើក​ឈ្លើយ​មិន​ចង់​ដោះស្រាយ​អាង​អំណាច​ខ្នង​ធំ​

រថយន្ត​លុច​ស៊ី​ស​ចេញ​ពី​ចាក់​សាំង​ត្រូវ​រថយន្ត​យី​ឌុប​ដឹក​អង្កាម​បើក​បុក រី​ឯ​អ្នកបើក​ឈ្លើយ​មិន​ចង់​ដោះស្រាយ​អាង​អំណាច​ខ្នង​ធំ​

​ខេត្ត​បន្ទាយមានជ័យ ៖ រថយន្ត​លុច​ស៊ី​ស​ចេញ​ពី​ចាក់​សាំង​ត្រូវ​រថយន្ត​យី​ឌុប​ដឹក​អង្កាម​មាន​បាំងវាំងនន​បើក​បុក​ផ្នែក​ខាង​មុខ​រីឯ​អ្នកបើកបរ​រថយន្ត​ដឹក​អង្កាម​ឈ្លើយ​មិន​ចង់​ដោះស្រាយ​អាង​អំណាច​ខ្នង​ធំ​ ដោយ​ទៅ​អង្គុយ​ស៊ី​គុយទាវ​នៅ​ជិត​នោះ​ធ្វើ​ព្រងើយ​តែ​សំណាង​ណាស់​គ្នាន​អ្នករងរបួស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០​ខែ​កុម្ភះ​ឆ្នាំ​២០១៦​នៅត្រង់​ចំណុច​ហាង​សាំង​ស៊ូ​គី​មិច​ស្ថិកក្នុង​ភូមិ​១​សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​ប្រជាពលរដ្ឋ​បាន​ឃើញ​ហេតុការណ៍​នេះ​បាននាំគ្នា​និយាយ​ថា​កំហុស​មកពី​រថយន្ត​ធំ​បើក​ពុំ​គោរព​ច្បាប់​ចរាចណ៍​នៅក្នុង​កាប៊ីន​រថយន្ត​មានវាំ​ង​នន​ចង​ដាក់​ខ្វាត់ខ្វែង​បិត​កញ្ចក់​ជិតឈឹង​មើលផ្លូវ​នៅ​មុខ​មិន​ឃើញ​ទើប​បណ្តាល​ឲ្យ​បុក​រថយន្ត​សុច​ស៊ី​ស​យ៉ាង​ដូច្នេះ​។​

​លោក​វរសេនីយ៍ទោ​សន​គីម​សួគ៍​នាយការិយាល័យច​រាចរ​ណ៍​ផ្លូវគោក​បានឲ្យដឹង​ថា​អ្នកបើក​រថយន្ត​សុច​ស៊ី​ស​មានឈ្មោះ​ភួង​វណ្ណា​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ក្នុង​ក្រុង​ភ្នំពេញ​បើករថយន្ត​សុច​ស៊ី​ស​៣៣០​ព៌ណ​ខ្មៅ​ពាក់​ស្លាក​ភ្នំពេញ​2V5382​។​

​លោក​សួគ៍​បាន​បញ្ជាក់ទៀតថា​មុនពេល​កើតហេតុ​រថយន្ត​លុច​ស៊ី​ស​នោះ​បាន​ដឹក​ក្រុមគ្រួសារ​ពេញ​ពី​ក្រុង​ប៉ោយប៉ែត​ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ​លុះ​ជិះ​មក​ដល់​ទី​រួម​ខេត្ត​ក៏​ចូល​ចាក់​សាំង​នៅ​កា​រាស​ស៊ូ​គី​មិច​ពេល​ចាក់​សាំង​រួចហើយ​ក៏​បើក​រថយន្ត​ចេញពី​កន្លែង​ចាក់​សាំង​យឺតៗ​ស្របពេលនោះ​ក៏​មាន​រថយន្ត​ដឹក​អង្កាម​យី​ឌុប​ព៌ណ ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3C8729​អ្នកបើក​មាន​ឈ្មោះ​ដៀប​សាន់ ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​ល្វា ឃុំ​ល្វា ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​បាន​បើ​រថយន្ត​ចូល​កៀន​កន្លែ​ចាក់​សាំង​ស៊ូគីមិច​មិនដឹង​ជា​ប់រវាល់​ធ្វើ​អី​ក៏​ទៅ​បុក​និង​រថយន្ត​សុច​ស៊ី​ស​ខ្ទេច​ថ្ពាល់​មុខ​អស់​។ ក្រោយ​ពី​បុក​គេ​ហើយ​អ្នកបើករថយន្ត​ធំ​នោះ​ក៏​ដើរ​ទៅ​ស៊ី​គុយទាវ​នៅ​ជិត​នោះ​ធ្វើ​ព្រងើយ បញ្ចេញ​ច​រឹក​ឈ្លើយ​ហាក់បីដូចជា​មិន​ចង់​ដោះស្រាយ​អំពី​រឿង​ខ្លួន​បុក​គេ​ឡើយ ប្រហែល​សំអាង​ខ្លួន​ថា​មាន​ខ្នងបង្អែក​នៅ​ពីក្រោយ​ធំ ទើប​ធ្វើ​រឹក​ច្រងែងច្រងាង​យ៉ាង​ដូច្នេះ ។ ក្រោយពី​កើតហេតុ​រួច​នគ​បាល​ចរាចរណ៍ ឲ្យ​សំរួល​គ្នា​នៅ​កន្លែងកើតហេតុ​ដើម្បី​បញ្ចប់រឿង ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​វា​តិចតួច​ពេក ៕
​ចាន់ ដា​រ៉ា​

 

 

photo-3

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!