0

នាយ​ប៉ុស្តិ៍​កូន​ក្រៀល​បង្ក្រាប​ករណី​ចោរលួច និង​ប្រគល់​ម៉ូតូ​ជូន​ជនរងគ្រោះ​វិញ​

នាយ​ប៉ុស្តិ៍​កូន​ក្រៀល​បង្ក្រាប​ករណី​ចោរលួច និង​ប្រគល់​ម៉ូតូ​ជូន​ជនរងគ្រោះ​វិញ​

​កាល​ព្រឹក​ថ្ងៃទី ៣១ ខែ​មករា ឆ្នាំ ២០១៦ ម៉ោង ៩.៣០​នាទី ប្រជាពលរដ្ឋ​ឈ្មោះ ងួន សុ​គុណ អាយុ ៤១ ឆ្នាំ ភេទ​ស្រី ទីលំនៅ​ភូមិ ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ត្រូវបាន​ចោរលួច​ម៉ូតូ ម៉ាក​ឌ្រី​ម ព័ណ​ខ្មៅ ស្លាក​លេខ ឧត្តរមានជ័យ 1B-0483 សេរី 013 ។

​លុះ​ក្រោយមក លោក ចាន់ ស្រេង នាយការិយាល័យ​បច្ចេកទេស កងពល​លេខ ៤ ប្រចាំការ​បង្គោល​សីមា​លេខ ១២ ដងទង់ បាន​ធ្វើ​ការបង្ក្រាប ដោយ​រឹបអូស​យក​មក​វិញ​នូវ​វត្ថុតាង ម៉ូតូ​ជនរងគ្រោះ និង ម៉ូតូ​ជនល្មើស ឌ្រី​ម​ព័​រ​ខ្មៅ សេរី ០១៥ ថែមទៀត​ផង ដោយបាន បង្ក្រាប​នៅ​ចំណុច ភូមិ​ស្រះ​ទឹក ឃុំ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ចំណុច​សីមា​លេខ​១៣ ។​

​លោកនាយ​បច្ចេកទេស ចាន់  ស្រេង និង​លោកនាយ​ប៉ុស្តន៍​កូន​ក្រៀល បាន​ប្រគល់​ម៉ូតូ​ជូន ពលរដ្ឋ​វិញ រីឯ​ម៉ូតូ​ជនល្មើស ត្រូវបាន​លោក​អធិការ​ក្រុង​សំរោង យកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕
​ព្រហ្ម សំ​

unnamed

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!