0

​អ្នកសារព័ត៌មាន ចំនួន​២​នាក់ ជួប​គ្រោះថ្នាក់​ចរាចរ បណ្តាលឲ្យ​ស្លាប់​និង​របួសធ្ងន់ នៅ​ស្រុក​ប​វេល​

​អ្នកសារព័ត៌មាន ចំនួន​២​នាក់ ជួប​គ្រោះថ្នាក់​ចរាចរ បណ្តាលឲ្យ​ស្លាប់​និង​របួសធ្ងន់ នៅ​ស្រុក​ប​វេល​

ខេត្ត​បាត់ដំបង ៖ អ្នកសារព័ត៌មាន ក្នុង​ខេត្ត​បាត់ដំបង ចំនួន​២​នាក់ ខ​ណះ​ពេល​កំពុង​ធ្វើដំណើរ ត្រឡប់មក​ពី​យក​ព័ត៌មាន នៅ​ស្រុក​កំរៀង បាន​ជួប​គ្រោះថ្នាក់​ចរាចរ ដោយសារ​ជិះ​គេច​រថយន្ត ត្រង់​ចំណុច​ផ្លូវ​កោង រួច​ជ្រុល​បុក​បង្កា​ន់​ស្ពាន​ពង្រ បណ្តាលឲ្យ​ស្លាប់​និង​របួសធ្ងន់ នៅ​និង​កន្លែង ។ ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង ជាង​២​រសៀល ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០១៦ ក្នុង​ភូមិសាស្ត្រ ស្រុក​ប​វេល ខេត្ត​បាត់ដំបង ។​

​ជនរងគ្រោះ ដែល​ស្លាប់​បាត់បង់​ជីវិត មានឈ្មោះ សុខ​.​ចាន់ថន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​អ្នកសារព័ត៌មាន «​កម្ពុជា​អភិវឌ្ឍន៍​» រស់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង រីឯ​អ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ មាស​.​ប៊ុនធឿន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​អ្នកសារព័ត៌មាន «​គតិ​ជាតិខ្មែរ​» រស់នៅ​ភូមិ​ព្រែក​ព្រះស្ដេច បាន​រងរបួស​ធ្ងន់  ត្រូវ​គេ​ដឹក​បញ្ជូន ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ ។​

​ប្រភព​បានឲ្យដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក Wave ស៊េរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ បាត់ដំបង ១C-៨៦៧៤ គោលបំណង​ទៅ​យក​ព័ត៌មាន នៅ​ស្រុក​កំរៀង លុះ​ត្រឡប់​មក​វិញ ជនរងគ្រោះ បាន​ឡើង​វ៉ា​រថយន្ត​ស្រប​ទិស ស្រាប់តែ​វ៉ាក់​អើ​រថយន្ត បើក​បញ្ច្រាស់​មក​ពី​មុខ ភ្លាមនោះ ជនរងគ្រោះ បាន​បត់​ចង្កូត​គេច​ពី​រថយន្ត ហើយ​ក៏​ជ្រុល​ទៅបុក បង្កា​ន់​ស្ពាន​ពង្រ បណ្តាលឲ្យ​ស្លាប់​និង​របួសធ្ងន់ តែម្ដង ។​

​បច្ចុប្បន្ន សព​រងគ្រោះ កំពុង​ត្រូវបាន ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណីយ៍ នៅ​ឯ​គេហដ្ឋាន ៕

 

2016_02_02c2 (1) 2016_02_02c2 (2) 2016_02_02c2 (3) 002-(4)

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!