ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋទៅរកឈើប្រណិតនៅតំបន់សខុសច្បាប់ត្រូវ ទាហ៊ានឈុតខ្មៅថៃបាញ់របួស៣នាក់ និងស្លាប់១នាក់ មិនស្គាល់សាវតា ។ ជនរងគ្រោះ ១ នាក់ចំនោម ៣ នាក់បានរត់រួចមកទឹកដីកម្ពុជា នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៦ ។
ហេតុការណ៍បាញ់ កាលល្ងាចម៉ោង ៦ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៦ ខ្មែរនៅចំណុចអូរថ្មដា ចន្លោះបង្គោលសីមាលេខ 6-7 ។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាន់ ប៉ូយ ភេទប្រុស អាយុ ២៧ ឆ្នាំ ត្រូវគ្រាប់កាំភ្លើង២ គ្រាប់របួសជើងខាងស្តាំយ៉ាងធ្ងន់ធ្ងរ មានប្រពន្ធឈ្មោះ ញ៉ន គីម អាយុ ២៧ ឆ្នាំ មានកូន ៣ នាក់ នៅភូមិសហគមន៍ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះមានឈ្មោះ សាន់ ប៉ូយ បានឲ្យដឹងថា គាត់បានរត់រួចពីទាហ៊ានថៃបាញ់ប្រហារ គាត់និងកម្មករជាច្រើននាក់ទៀតស៊ីឈ្នួលទៅកាប់ព្រៃក្នុងទឹកដីថៃ ត្រូវទាហ៊ានថៃបាញ់់រះ បណ្តាលឲ្យរបួស៣នាក់ ហើយគេចខ្លួនបែកគ្នា ហើយស្លាប់១នាក់នៅកន្លែងកើតហេតុ មិនដឹងលំនៅដ្ឋានពិតប្រាកដ ។
ដោយ ៖ ព្រហ្ម សំ