ខេត្តបន្ទាយមានជ័យ ៖ លោក លី សារីអភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខអ្នកការសាលាខេត្តជាច្រើននាក់បានចូលរួមគោរពវិញ្ញាណក្ខ័ន្ឋ លោក ពេជ្រ ដារូ អនុប្រធានអង្គភាពផលទ្ធកម្មនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ល្ងាចថ្ងៃទី២៧ខែមករាឆ្នាំ២០១៦ ។
សពលោក ពេជ្រ ដារូ ទទួលមរណៈភាពនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ដោយរោគគាពាធក្នុងអាយុ៣១ឆ្នាំ ។
លោក ពេជ្រ ដារូ មានឪពុកឈ្មោះលោកឡោ ប៊ុនពេជ្រ ម្តាយ.ឈ្មោះអ្នកចន លីដា លោកមានស្រុកកំណើតនៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបាត់ដំបង លោកបានបញ្ចប់ការសិក្សាជាអនុបណ្ឌិតនៅឆ្នាំ២០០២ក្រោយពីបានបញ្ចប់ការសិក្សាហើយ លោក ពេជ្រ ដារូបានចូលបំរើកាងាររដ្ឋបានចំនួន១៤ឆ្នាំដោយសារតែលោកបំរើការរដ្ឋបានល្អទើបថ្នាក់លើពេញចិត្តឲ្យ លោក ពេជ្រដារូទៅកាន់អនុប្រធានអង្គភាពផលទ្ធកម្មសាលាខេត្តបន្ទាយមានជ័យ ។ តែអកុសលនៅថ្ងៃទី២៦ខែមករាឆ្នាំ២០១៦លោកបានទទួលមរណៈភាពដោយរោគាពាធ ។
ក្រោយពេល លោក ពេជ្រ ដារូ បានស្លាប់ទៅ មន្ត្រីសាលាខេត្តនិងបុគ្គលិកទាំងអស់ ដែលជាកល្យាណមិត្តព្រមទាំងគ្រួសារសព មានសេចក្តីរន្ធត់និងតក់ស្លុតឥតឧបមា ។ យើងទាំងអស់ គ្នាសូមសម្តែងនូវទុក្ខដ៏មហាធំធេងប្រកបដោយការសោកស្តាយអាឡោះអាល័យជាទីបំផុត ការបាត់បង់ជីវិតរបស់ លោក ពេជ្រ ដារូ ជាអ្នកដឹកនាំជាទីស្រឡាញ់មួយរូប របស់អង្គភាព និងជាកុលបុត្ររបស់ជាតិដែលស្ទើរតែពេញមួយជីវិតរបស់ លោក ពេជ្រ ដារូ បានលះបង់គ្រប់បែបយ៉ាង បានចូលរូមក្នុងចលនាក៏ដូចជាវិស័យព្រះពុទ្ធសាសនា ពិសេសក្នុងការចូលរួមចំណែកកសាងការពារសន្តិភាពអភិវឌ្ឈន៍សង្គមក៏ដូចជាអង្គភាពជាដើម ។ បើទោះបី លោក ពេជ្រដារូ បានចែកឋានក៏ពិតមែន ប៉ុន្តែគំរូវីរៈភាពរបស់លោកបានស្ថិតក្នុងសណ្តានចិត្តក្នុងក្រអៅបេះដូង របស់យើងទាំងអស់គ្នាជានិច្ច និងត្រូវបានជាតិ និងអង្គភាពចារទុកជាប្រវត្តិសាស្ត្រទៀតផង ៕