ខេត្តបន្ទាយមានជ័យ ៖ លោក សួន បវរ អភិបាលរងខេត្តដឹកនាំក្រុមការងារចុះជួយសាងសង់ផ្ទះ ប្រក់ស័ង្កសី២ខ្នងជូនប្រជាពលរដ្ឋក្នុងស្រុកថ្មពួកនិងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០១៦នៅភូមិបន្ទាយឆ្មារខាងជើង ឃុំបន្ទាយឆ្មារស្រុកថ្មពួក ។
ប្រភពបានឲ្យដឹងថា ម្ចាស់ផ្ទះដែលក្រលំបាក ត្រូវលោក សួន បវរ អភិបាលរងខេត្តជួយសាងសង់ប្រគល់ឲ្យមានឈ្មោះ ហេង ពុំ អាយុ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន៤នាក់ និងផ្ទះមួយខ្នងទៀតឈ្មោះ ឆៃ ឆឿង អាយុ៤៤ឆ្នាំ ពោះម៉ាយមានកូន៤នាក់ ហើយទទួលបានថវិកា២០០០០០រៀលក្នុងមួយគ្រួសារៗ ។
ក្នុងនេះដែរ ក៏មានការសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិ និងមានការចែកអំណោយជូនប្រជាពលរដ្ឋចំនួន៨២នាក់ដោយម្នាក់ៗ ទទួលបានសារ៉ុងមួយនិងថវិកា ១០០០០រៀល ។ ចំណែកយោធិនពិការពីរគ្រួសារ ទទួលបានសារ៉ុងមួយ និងថវិកា២០០០០០រៀល ក្នុងមួយគ្រួសារៗ ដែលជាអំណោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ជាចុងក្រោយលោក សួន បវរ និងក្រុមការងារមេឃុំ ក្រុមប្រឹក្សារឃុំ កងកំលាំងប្រដាប់អាវុធបានពិសារបាយសាមគ្គីប្រកបដោយភាពស្និទ្ធស្នាលក្រៃលែង ៕