ខេត្តប៉ៃលិន ៖ លោកជុំសែនសទ្ធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដឹកនាំនគរបាលចុះចាប់មេកន្ទុយលេខដុះស្លែ១កន្លែងលក់កណ្តាលផ្សារសាមគ្គី ហៅប៉ាហ៊ី កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០១៦ស្ថិតនៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ការបង្ក្រាបទីតាំងកត់កន្ទុយលេខ(ឆ្នោត)ដុះស្លែជាយូរមកហើយធ្វើឱ្យអ្នកញៀននឹងល្បែងនេះ ខ្លះរត់ផ្អើលពេញផ្សារ និងខ្លះទៀតព្រលឹងចុងសក់ រត់គេចខ្លួនបាត់ស្រមោល ។ ហើយសមត្ថកិច្ចឃាត់ខ្លួន ស្រីម្នាក់ជាម្ចា ស់មានឈ្មោះ ងួន សុខងីម អាយុ៣២ឆ្នាំ ជាអាជីវករលក់ដូរ និងប្តូរប្រាក់ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន រឹបអូសបានទូរស័ព្ទដៃ១គ្រឿង, ក្រដាស់កាតុងកត់កន្ទុយលេខឆ្នោតជាច្រើន ព្រមទាំងប្រាក់មួយចំនួន។
សូមបញ្ជាក់ថា ស្ត្រីមេឆ្នោតដុះស្លែម្នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួនយកទៅស្នងការ ដើម្បីធ្វើការអប់រំ និងផាកពិន័យយ៉ាងចាស់ដៃម្តងរួចទៅហើយ តែនៅមិនរាងចាលលុះបន្ទាប់ពីត្រឡប់មកផ្ទះវិញចាប់ផ្តើមកត់កន្ទុយលេខ(ឆ្នោត)ក្នុងទ្រង់ទ្រាយធំជាងមុនទៅទៀត។ តែគេមិនធ្លាប់ឃើញមានសមត្ថកិច្ចណាម្នាក់ចុះទៅធ្វើការបង្ក្រាបនោះឡើយ ហើយទើបនៅថ្ងៃនេះត្រូវព្រះរាជអាជ្ញាដឹក នាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបតែម្តង ។
នៅ ព្រឹកទី២៨ ខែមករា សមត្ថកិច្ចនគរបាលបញ្ជូនស្ត្រីសង្ស័យមេឆ្នោតនិងវត្ថុតសងទៅតុលា ការខេត្តចាត់ការតាមនិតិវិធី ។ ចំណែកមេកន្ទុយលេខដែលដុះស្លែ ធំជាងគេនោះគេស្គាល់ទី១ ប្រុស លាបភេទប្រុសអាយុប្រហែល៣០ឆ្នាំ មុខរបរជាមេទទួលកន្ទុយលេខយ៉ាងដុះស្លែរាប់ឆ្នាំហើយបើតាមអាជីវករដែលលក់ដូរនៅពីមុខកន្លែងមេកន្ទុយដ៍ធំបាននិយាយថាមិនឃើញសមត្តកិច្ចណាចុះមកបង្ក្រាប សង្ស័យមានខ្នងឬក៍អ្នកមានអំណាចពីក្រោយ ៕