0

​សមត្ថកិច្ច​ចុះ​ពិនិត្យ​ផ្ទះ​ចោរប្លន​បា​ញ់៩​គ្រាប់់​របួស​៣​នាក់​ស្លាប់​១​នាក់​យក​បានគ្រឿង​អល័ង្កា​មួយចំនួន​

​សមត្ថកិច្ច​ចុះ​ពិនិត្យ​ផ្ទះ​ចោរប្លន​បា​ញ់៩​គ្រាប់់​របួស​៣​នាក់​ស្លាប់​១​នាក់​យក​បានគ្រឿង​អល័ង្កា​មួយចំនួន​

បាត់ដំបង​៖ សមត្ថកិច្ច​ចុះ​ពិនិត្យ​ផ្ទះ​ចោរ​ប្លន់​បាញ់​៩​គ្រាប់់​របួស​៣​នាក់ ស្លាប់​១​នាក់​យក​បាន គ្រឿង​អល័ង្កា​មួយចំនួន​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦ ។ ករណី​ប្លន់​ប្រដាប់អាវុធ​នេះ បាន​កើតឡើង​កាល​ម៉ោង​១០​យប់ ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៦ ត្រង់​ចំនុច​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង  ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

​ប្រភព​អាវុធហត្ថ​ស្រុក​កំរៀង​បានឲ្យដឹងថា ទីតាំង​ប្លន់​នេះ​ម្ចាស់ផ្ទះ​ឈ្មោះ កូយ សេង​លី  ភេទ​ប្រុស  អាយុ​៥២​ឆ្នាំ ដែល​មាន​មុខរប​រលក់​ដូរចា​ប់​ហ៊ួយ  នៅត្រង់​ចំនុច​ខាងលើ  ។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច ដែល​បាន​ស្រង់​សម្តី​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​អោយ​ដឹងថាះ​នៅ​មុនពេល​កើតហេតុ គឺ​មាន​ជន​មិន​ស្គាល់​មុខ​ចំនួន​៥​នាក់ ដែល​ប្រដាប់​ដោយ​កាំភ្លើង AK ចំនួន​មួយ​ដើម និង​កាំភ្លើងខ្លី​ចំនួន​១​ដើម  ព្រមទាំង​មាន​ដែក​ស្បែង​ផង បាន​ចូល​ទៅក្នុង​ផ្ទះ​ខណៈពេល ដែល​កំពុង​អង្គុយ​ជុំ​គ្នា​ផឹកស៊ី​ដោយ​បាន​គំរាម​ទាមទា​អោយ​ប្រគល់​នូវ​ទ្រព្យសម្បត្តិ​ទៅអោយ​ពួកវា ប៉ុន្តែ​ដោយសារ​តែ​រឹងរូស​និង​ការយឺតយ៉ាវ​ពី​សំណាក់​ម្ចាស់ផ្ទះ ទើប​ជន​ម្នាក់​ដែល​កាន់​AK​បាន​បាញ់រះ​ចំនួន​៥​គ្រាប់ ចំណែក​អ្នក​ដែល​កាន់​កាំភ្លើង​ខ្លី​ក៏​បាន​បាញ់​ចំនួន​០៤​គ្រាប់​បន្ថែម​ដែរ គឺ​នៅ​ពេល​នោះ​គ្រាប់កាំភ្លើង​បាន​ហោះ​ទៅ​ចំ​ទ្រូង​ឈ្មោះ​ស៊ា​ង​ភុនភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ភ្ញៀវ  ត្រូវជា​ឪពុក (​ផុន ឡៃ​ម៉េង​) គឺ​រងរបួស​ធ្ងន់  និង​មួយ​គ្រាប់​ទៀត​ត្រូវ​ទៅលើ​ឈ្មោះ ផុន ឡៃ​ម៉េង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវជា​កូន​របួសស្រាល ។ ដោយឡែក​ម្ចាស់ផ្ទះ ឈ្មោះ កូយ សេង​លី ក៏​ត្រូវ​ក្រុមចោរ​វាយ​នឹង​ដែក​ស្បែង របួស​ស្មា​ខាងឆ្វេង និង​ភ្ញៀវ​ឈ្មោះ​អឿន​ម៉េង​ជង​រងរបួស លើ​ដៃ​ខាងស្តាំ​ដែរ​ដោយសារ​ដែក​ស្បែង​។ ហើយ​ភ្លាមៗ​នោះ​ដែរ​ក្រុម​ចោរ​បាន​ប្រមូល​យក​គ្រឿង​អល័ង្កា​ដូច​ជា​ខ្សែ​កប្លា​ទីន​មួយ​ខ្សែ​ទម្ងន់​១​តម្លឹង  និង​ចិញ្ចៀន​ប្លាទី​ន​០១​វង់ ទម្ងន់​៣​ជី ហើយ​បាន​គេចខ្លួន​បាត់​ស្រមោល​។​

​ឈ្មោះ ស៊ា​ង ភុ​ន  ដោយសារ​តែ​ស្ថានភាព​មុខរបួស ធ្ងន់ធ្ងរ​ពេក​ក៏​ត្រូវបាន​បញ្ជូន​បន្ត​ទៅ​កាន់​ប្រទេស​ថៃ ប៉ុន្តែ​ត្រូវបាន​ស្លាប់​តាម​ផ្លូវ​នៅវេលា    ម៉ោង​១១​និង​៣០​នាទី យប់​ថ្ងៃ​ដដែល ។  ដោយ​បច្ចុប្បន្ន ទាំង​កំលាំង​កងរាជអាវុធហត្ថ​ក៏​ដូច​ជា​កំលាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោ​ជេតវណ្ណ​នី​ស្នងកា​រង​បាន​និង​កំពុង​តែ​មមាញឹក​ក្នុង​ការស្រាវជ្រាវ​និង​តាម​ប្រមាញ់​មុខសញ្ញា​ទាំង​នេះ យក​មក​ផ្តន្ទាទោស​តាមច្បាប់ ៕

 

FB_IMG_1453946935824 FB_IMG_1453946932405 IMG-20160128-WA0007

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!