បាត់ដំបង៖ កម្លាំងអាវុធហត្ថស្រុកកំរៀងបញ្ជូនខ្លួនបុរស២នាក់ និងថ្នាំញៀនយ៉ាម៉ា៨០០គ្រាប់ និងម៉ាទឹកកក១ថង់តូចទម្ងន់ ២.៥៨ ក្រាមទៅទីបញ្ជាការអាវុធហត្ថខេត្ត ចាត់ការបន្តតាមនិតិវិធីនាព្រឹកថ្ងៃទី២៨ ខែមករាឆ្នាំ២០១៦។
លោក ឈុន វឿន មេបញ្ជាការរងអាវុធហត្ថស្រុកកំរៀងដឹកនាំកម្លាំងបង្ក្រាប នៅវេលាម៉ោង១៨និង២៥នាទី ថ្ងៃទី២៧ខែមករាឆ្នាំ២០១៦នៅចំណុច TV៥២២០០,៤៩៧០០ ក្នុង ភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀខេត្តបាត់ដំបង។
លោកអ.ទោ ឈុន វឿន មេបញ្ជាការរងអាវុធហត្ថស្រុកកំរៀងបានឲ្យដឹងថា លទ្ធផលបង្ក្រាបបាន:ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ១-ឈ្មោះ ផាន តង ភេទប្រុស
អាយុ២៩ឆ្នាំ មុខរបរលក់ដូររស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ២-ឈ្មោះ លឹម សុខនី ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្ត បាត់ដំបង។ សម្ភារៈដែលដកហូតបាន មាន ៖ ១-ថ្នាំញៀនយ៉ាម៉ា៨០០គ្រាប់ ២-ម៉ាទឹកកក១ថង់តូចទម្ងន់ ២.៥៨ g ៣-ទូរស័ព្ចដៃចិន២គ្រឿង ៤-ប្រាក់ខ្មែរ១២០,០០០រៀ ៥. ម៉ូតូ១គ្រឿងម៉ាកdream ០១៥ ៕