ខេត្តបាត់ដំបង៖ សង្ឃនៅវត្តតាប៊ុនបរាជឹកលើកុមារី ត្រូវនគរបាលការិយាល័យប្រឆាំង ការជួញដូរមនុស្ស និង ការពារអនីតិជននិងមន្ទីរធម្មការនិង នគរបាល និងមន្ត្រីស្រុកសំពៅលូនផ្សឹកបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី២៧ខែមករាឆ្នាំ២០១៦។
ប្រភពពីនគរបាលបានឲ្យដឹងថា ការបន្សឹកព្រះសង្ឃឈ្មោះឱ ថន ហៅ ឡុញ អាយុ ៦៨ ឆ្នាំ គង់នៅវត្តចំការតាប៊ុនក្នុងឃុំជ្រៃសីមាស្រុកសំពៅលូនជាប់ពាក់ពន្ធករណីរំលោភសេពសន្ថវៈលើអនីតិជន អាយុក្រោម១៥ឆ្នាំ កាលពីថ្ងៃទី០៦,០៨,០៩.ខែមករា ឆ្នាំ២០១៦ នៅចំណុចវត្តចំការតាប៊ុន ។
ក្រោយពេលបន្សឹករួច កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់ ៕