ប៉ៃលិន ៖ ពលរដ្ឋរិះគន់ប្រធានមន្ទីរបរិស្ថាននិងមន្ត្រីជំនាញ មិនចុះពិនិត្យមើលសំរាមជាច្រើនចាក់ចោលនៅលើចិញ្ជើម ផ្លូវមួយខាងក្បូងសួនកុមារថ្មីចំងាយ១០០ម៉/ភូមិអូរតាប្រាំង ក្រុងប៉ៃលិន។
តាមការសង្កេតឱ្យឃើញថា មានសំរាមជាច្រើនដែលជនអាណាមឹកបានយកទៅចាក់គរទុកចោលនៅខាងក្បូងសួនកុមារថ្មីដែល ធ្វើឱ្យមានការប៉ះពាល់បរិស្ថាននិងសុខភាពប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ ជាពិសេសក្មេងៗសិស្សសាលាចេញពីសាលាដើរមកផ្ទះ ហើយក្រុមអាណាមឹកនេះយកសំរាមមកចាក់ចោលជារៀងរាល់ថ្ងៃ មានទាំងកាកសំណល់ក្បាល់ត្រី និងអាចម៍កូនក្មេងបណ្ដាលឱ្យធំក្លិនជះ អសោច៏ប៉ះពាល់ដល់សុខភាពដកដង្ហើមចេញចូលមិនចង់រួចផង។
សំរាមចាក់គរចោលជាច្រើនខែ ហើយជួនការមានអ្នករត់ម៉ូតូឌុបបានប្រាក់បងប្អូនអ្នកជិតខាងនោះថា កុំយកសំរាមយកចាក់ចោលនៅទីនេះក្រោយមកពួកគាត់បានដាក់ស្លាកសញ្ញាហាមមិនឱ្យចាក់សំរាមចោលនៅទីនេះ/ នំគរសំរាមដែលគេយកទៅ់ចាក់ចោលនេះនៅចំណុចផ្លូវខាងក្បូងសួនកុមារថ្មី ក្នុងភូមិអូរតាប្រាំង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា សំរាមដែលគេយកទៅចាក់គរចោលជារៀងរាល់ថ្ងៃ កាន់តែច្រើនឡើងៗគឺដោយសារក្រុមអនាមិកមួយចំនួនខ្លះយកទៅចាក់ចោលនៅទីនោះ ហើយអត់ដែលឃើញរថយន្តសំរាម ឬមិនឃើញអ្នកណាយកសំរាមនេះចោលឱ្យឆ្ងាយនោះ ទេ ។
ប្រភពបានបន្តទៀតថា អ្នករត់ម៉ូតូឌុបដែលរស់នៅជិតនោះនិយាយ សំរាមដែលគេចាក់គរចោលនោះ ដោយសារចាក់នេះរងចាំតែរថយន្តគេមកយកក៏ទុកចោលតែម្តង។ ប្រជាពលរដ្ឋសូមសណូមពរឱ្យលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិនឱ្យមន្ត្រីជំនាញបរិស្ថានរបស់ចុះនៅបើកភ្នែកមើលផង ៕