0

អ្នក​ដឹក​ផ្លែឈើ ២ នាក់​ប្រពន្ធប្តី​ត្រូវ​ក្រុម​អ្នក​រត់តាក់​កាប់​ឲ្យ​របួស​រឿង​ជំពាក់​ប្រាក់​

អ្នក​ដឹក​ផ្លែឈើ ២ នាក់​ប្រពន្ធប្តី​ត្រូវ​ក្រុម​អ្នក​រត់តាក់​កាប់​ឲ្យ​របួស​រឿង​ជំពាក់​ប្រាក់​

បាត់ដំបង ៖ អ្នក​ដឹក​ផ្លែឈើ​ចេញ​ពី​ប្រទេស​ថៃ តាម​ច្រកទ្វា​អន្តរជាតិ​ដូង ២ នាក់ ប្រពន្ធប្តី​ត្រូវ​ក្រុម​អ្នក​រត់​តាក់ស៊ី​កាប់​ឲ្យ​របួស រឿង​ជំពាក់​ប្រាក់​ថ្លៃ​ដឹកជញ្ជូន​​កាលពី​យប់​ម៉ោង​ប្រមាន​២០ និង ៣០ នាទី ថ្ងៃទី​២៦ មករា ២០១៦ នៅ​ចំណុច​ផ្លូវ​ជាប់​របង​កាស៊ីណូ ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។

​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ប៊ូ ចាន់នី​ន អាយុ​៣៨​ឆ្នាំ​រង​របួសស្រាល និង​ប្តី​ឈ្មោះ ហុល ហុក​ទ្រី អាយុ​ជាង​៤០​ឆ្នាំ របួស​ដៃ​ឆ្វេង​ចិញ្ចើម​រយ៉ា​ស​ដាច់​ដល់​បបូ​មាត់​ធ្ងន់ធ្ងរ ។ ទាំង ២ នាក់​រស់នៅ​ភូមិ​ត្នោត ស្រុក​បារាយ ខេត្ត​កំពង់ធំ (​របរ អ្នក​ដឹក​ផ្លែឈើ​ចេញ​ពី​ថៃ​តាម​ច្រក​អន្តរជាតិ​ដូង ទៅ​លក់​នៅ​ខេត្ត​កំពង់ធំ ។ ចំណែក​ក្រុម​បង្ក​គេ​ស្គាល់​ម្នាក់​ឈ្មោះ រដ្ឋា  អាយុ​ជាង​២០​ឆ្នាំ ជា​អ្នករត់​តាក់ស៊ី ពី​ស្រុក​កំរៀង ( ឡែម )​ទៅ​កំពុងធំ . កំពុងចាម  ។​

​មុនពេល​កើតហេតុ​ក្រុម​តាក់ស៊ី​ទារ​ប្រាក់​ថ្លៃ​ដឹ​កញ្ជូន​តែ​ភាគី​ខាង​រង​គ្រោះ​មិន​ព្រម​សង សន្យា​ថា​ថ្ងៃនេះ​ថ្ងៃនោះ មិន​ទៀងទាត់ ទើប​ភាគី​ខាង​តាក់ស៊ី​ប្រើ​កាំបិត​គ្រប់​ដៃ​ព្រួត​កាប់​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ឲ្យ​របួស រួច​គេចខ្លួន​បាត់​អស់ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​តាម​ចាប់​ជនសង្ស័យ ប៉ុន្តែ​ជនសង្ស័យ​បាន​ព្យាយាម​គេចខ្លួនបាត់ ៕

 

chea2-(4) chea2-(1)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!