0

​បុរស​២​នាក់​និង​ថ្នាំញៀន​៣​ថង់​ស្មើ​៦,២៨​ក្រាម នគរបាល បញ្ជូនទៅ​តុលាការ​

​បុរស​២​នាក់​និង​ថ្នាំញៀន​៣​ថង់​ស្មើ​៦,២៨​ក្រាម នគរបាល បញ្ជូនទៅ​តុលាការ​

បាត់ដំបង ៖ បុរស​សង្ស័យ​២​នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន ៣ ថង់ ស្មើ​ទំងន់​៦,២៨​ក្រាម​ត្រូវ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​បញ្ជូនទៅ​តុលាកា​នា​រសៀល​ថ្ងៃ​ទី​២៦​ខែ​មករា​ឆ្នាំ​២០១៦​ចាត់ការ​តាម​និតិ​វិធី​។​

​ជនសង្ស័យ​ទាំង ២ នាក់​ត្រូវ​នគរបាល​ឃាតើខ្លួន​កាល​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥​ខែ​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្រុមទី​២៧ ភូមិ​បោះ​ពោធិ​ឃុំ​អូរ​ដំបង​ស្រុក សង្កែ ខេត្ត​បាត់ដំបង​។​

​ក្នុង​កិ​ច​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​ជាក់ស្តែង មាន​ការចង្អុលបង្ហាញ​ពី​លោក ស​ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក វ​/​ត្រី សុខ និមល នាយរង​ការិយាល័យ​គ្រឿងញៀន ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ មាន​៖
-​ឈ្មោះ យ៉ែម ស៊ី​ធុល ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​២៧​ភូមិ​បោះ​ពោធិ៏ ឃុំ អូរ​ដំបង​១ ស្រុក សង្កែ ខេត្ត​បាត់ដំបង​។​
-​ឈ្មោះ ឈុំ សុ គុណ ភេទ ប្រុស អាយុ​២០​ឆ្នាំ     មាន​ទីលំនៅ​ក្រុម​ទី​២៧​ភូមិ​បោះ​ពោធិ៏ ឃុំ អូរ​ដំបង​១ ស្រុក សង្កែ ខេត្ត​បាត់ដំបង​។​

​ចំពោះ​វត្ថុតាង មាន ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មិន​(ICE)​ម៉ា​ទឹកកក​ចំនួន​៣​កូន​ថង់​ទម្ងន់​៦,២៨​ក្រាម​។​
​ថង​សំរាប់​ដាក់​ថ្នាំញៀន​លក់​ចំនួន​៣៨ កូន​ថង់​, ដប​កែច្នៃ​សំរាប់​ជក់​ចំនួន​១ និង​ដែកកេះ ចំនួន​១៥ និង​បំពង​ទុយ​យោ​១​ដុំ សម្បកទែ​មោ​ម៉ែត្រ​ចំនួន​១ ទូរ​សព្វ​ដៃ ចំនួន​១​គ្រឿង​, កាំភ្លើង ខ្យល់​កែច្នៃ ចំនួន​២​ដើម​និង​គ្រាប់កង់​មួយចំនួន ៕

 

IMG-20160126-WA0276 IMG-20160126-WA0282

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!