0

ក្រុមចោរ​បាញ់​ប្លន់​នគរបាល​ឲ្យ​របួស​យក​ម៉ូតូ​គេច​ខ្លួន​ដោយ​សុវត្ថិភាព​

ក្រុមចោរ​បាញ់​ប្លន់​នគរបាល​ឲ្យ​របួស​យក​ម៉ូតូ​គេច​ខ្លួន​ដោយ​សុវត្ថិភាព​

រាជធានី​ភ្នំពេញ​៖ ក្រុមចោរ ៣ នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី ២ ដើម​បាន​ធ្វើ​សកម្មភាព​បាញ់​ប្លន់​នគរបាល​ប្រចាំ​ការឲ្យ​របួស​យក​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​កាល​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ថៃទី​២៦​ខែ​មករា​ឆ្នាំ​២០១៦​ចំណុច​ប្រឡាយទឹក​ភូមិ​ត្រពាំង​រំចេក​សង្កាត់​ចោមចៅ​ខ័ណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​ប់​ប្រទល់​ខ័ណ្ឌដង្កោ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ជន រងគ្រោះ​ឈ្មោះ ឡេង ឡា​អាយុ​៥០​មុខរបរ ជា​មន្ត្រី​នគរបាល​ការិយាល័យ​ស្នងការ​ក្រុង បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​សេ ១២៥ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៣ ពាក់ ស្លាក លេខ ភ្នំពេញ 1BR-5389​។​

​ប្រភព​ឲ្យដឹងថា​មុនពេល​កើតហេតុ​ក្រុមចោរ​៣​នាក់​ដើរ​ស្ទាក់​មុខ​ម៉ូតូ​នគរបាល​ហើយ​ភ្ជង់​បាញ់​១​គ្រាប់​មក​លើ​នគរបាល​ម្នាក់​បណ្តាលអោយ​របួស​ចំណែក​នគរបាល​របួស​បាន​ផ្តួល​ម៉ូតូ​រត់​បាន​ចំងាយ​ប្រហែល​១០០​ម៉ែត្រ ក៏​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់​តបត​ជាមួយ​ក្រុម​ចោរ​វិញ​ខណៈ​នោះ​ក្រុមចោរ​បាន​លើក​ម៉ូតូ​ជិះ​គេច​ខ្លួន​ដិយ​សុ​វត្ថ​ភាព​តែម្តង ។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចំរុះ​មក​បាន​ដឹក​ជនរ​គ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្ចើការ​សង្គ្រោះ​និង​កំណត់​មុខ​ស​ញ្ញ​ស្វែងរក​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

 

FB_IMG_1453765940012 FB_IMG_1453821102208

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!