0

អ្នកពុល​ដំឡូង​មី​របួស​ធ្ងន់​ស្រាល​១០​នាក់​គ្រូពេទ្យ​ព្យាបាល​បានធូ​ស្រាល​ហើយ

អ្នកពុល​ដំឡូង​មី​របួស​ធ្ងន់​ស្រាល​១០​នាក់​គ្រូពេទ្យ​ព្យាបាល​បានធូ​ស្រាល​ហើយ

​បាត់ដំបង​៖ អ្នកពុល​ដំឡូង​មី​របួស​ធ្ងន់​ស្រាល​១០​នាក់ គ្រូពេទ្យ​ស្រុក​មោងឫស្សី​ព្យាបាល​បាន​ធូរស្រាល​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែ​មករា​ឆ្នាំ​២០១៦​។​

​ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​១​រសៀល ថ្ងៃទី​២៥.​ខែ​មករា​ឆ្នាំ​២០១៦​ត្រង់ចំនុច​
​ភូមិ​ផ្អៀង ឃុំ​កកោះ ស្រុក​មោងឫស្សី​ខេត្ត​បាត់ដំបង ។​

​សោម រ៉ាវុធ​មន្ត្រី​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បា​ម​អោយដឹងថា​មាន​ករណី ពុល​ដំឡូង​មី​០១​កើត​
​ឡើង មាន​ប្រជាពលរដ្ឋ​ក្រីក្រ​០១​គ្រួសារ​និង​ចៅ  បាន​ហូប​ដំឡូង​មី បណ្តាល​អោយ​
​ពុល​មាន​៖ ១-​ឈ្មោះ ទិ​ត្យ ផាន់ ភេទ​ប្រុស​អាយុ​៦៧​ឆ្នាំ​
​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​ខាងលើ​(​ធ្ងន់ )​។ ២-​ឈ្មោះ ហាម វឿ​យ ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ
​ធ្វើស្រែ​(​ជា​ប្រពន្ធ​)​ភូមិ​ឃុំ​ខាងលើ​(​ស្រាល​)​។ ៣-​ឈ្មោះ ផាន់ សាវឿន ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​
​ជា​កូន​មាន​ផ្ទៃពោះ​០៦​ខែ ភូមិ​ឃុំ​ខាងលើ​(​ធ្ងន់ )​។ ៤-​ឈ្មោះ ផាន់ លាប ភេទ​ស្រី​អាយុ​០៧​ឆ្នាំ​
​ជា​ចៅ ភូមិ​ឃុំ​ខាងលើ​(​ធ្ងន់​)​។ ៥-​ឈ្មោះ ផាន់ ផាត ភេទ​ប្រុស​អាយុ​០២​ឆ្នាំ​
​ជា​ចៅ ភូមិ​ឃុំ​ខាងលើ​(​ធ្ងន់​)​។ ៦-​ឈ្មោះ ផាន់ ទុំ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​
​ជា​កូន ភូមិ​ឃុំ​ខាងលើ​(​ស្រាល​)​។ ៧-​ឈ្មោះ ផាន់ ស្រី​ទាវ ភេទ​ស្រី​អាយុ​១៥​ឆ្នាំ​
​ជា​កូន ភូមិ​ឃុំ​ខាងលើ​(​ស្រាល​)​។ ៨-​ឈ្មោះ ផាន់ ដី ភេទ​ប្រុស​អាយុ​០៩​ឆ្នាំ​
​ជា​កូន ភូមិ​ឃុំ​ខាងលើ​(​ស្រាល​)​។ ៩-​ឈ្មោះ ផាន់ ឡី  ភេទ​ប្រុស​អាយុ​០៨​ឆ្នាំ​
​ជា​កូន ភូមិ​ឃុំ​ខាងលើ​(​ស្រាល​)​។ ១០-​ឈ្មោះ ផាន់ ផា ភេទ​ប្រុស​អាយុ​០៦​ឆ្នាំ​
​ជា​កូន ភូមិ​ឃុំ​ខាងលើ​(​ស្រាល​)​។ មូលហេតុ​ប្តីសុំ​ដំឡូង​មី​ចំនួន​០២​គីឡូក្រាម មានទ្រួយ​ពណ៌​ស​
​ពី​ប្អូនថ្លៃ​ឈ្មោះ សំ កន ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ នៅ​ស្រុក​គាស់ក្រឡ  យក​មក​ស្ងោរ​ហូប
​បណ្តាលអោយ​ពុល​តែម្តង ។​

​បច្ចុប្បន្ន ៖ ជនរងគ្រោះ​បាន​បស​ម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី បាន​ធូរស្រាល​ហើយ​។​គ្រួសារ​ជនរងគ្រោះ​សូម​អំពាវនាវ​ឲ្យ​សប្បុរសជន​ជួយ​ជា​ពិសេស​ថ្នាក់ដឹកនាំ ៕

 

IMG-20160126-WA0266 IMG-20160126-WA0265

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!