ខេត្តបន្ទាយមានជ័យ ៖ វត្តធម្មារាមប្រាសាទខ្វាវលិច ស្ថិតក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។និងសមិទ្ធិផលនានាក្នុងវត្តត្រូវ លោកកែគឹមយ៉ានឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ សម្ពោធកាត់ឬស្សសីមាឲ្យប្រើប្រាស់ នៅព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០១៦។
បើតាមរបាយការណ៍របស់លោកអាចារ្យវត្តបានរាយការណ៍ជូនលោក កែ គឹមយ៉ាន បានឲ្យដឹងថា វត្តធម្មារាមប្រសាទខ្វាវលិចមានបណ្តោយ២៥០ម៉ែត្រនិងទទឺង២២០ម៉ែត្រវត្តនេះក្នុងរបបខ្មែរក្រហមសមិទ្ធិផលក្នុងវត្តនេះត្រូវបានបំផ្លាញខ្ទេចខ្ទីអស់លុះឆ្នាំ១៩៩៦វត្តនេះត្រូវបានកសាងឡើងវិញដោយសារកំលាំងមហាសាមគ្គីនិងសប្បុរសជនក្នុងនិងក្រៅប្រទេសពិសេសអាជ្ញាធរមូលដ្ឋានតែម្តង។ក្នុងវត្តនេះមានស្រះទឹក មានកុដិមានខ្លោងទ្វារ និងមានបច្ឆារំលាយសព ពិសេសមានព្រះវិហារមួយ ដែលមានបណ្តោយ១៤ម៉ែត្រ និងទទឹង១០ម៉ែត្រ កំពស់១៤ម៉ែត្រ ចាប់ដំណើរការសាងសង់ឆ្នាំ២០០២ សង់រួចនៅឆ្នាំ២០១៤ ហើយបានកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ដោយលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ។
ក្នុងពិធីកាត់ខ្សែបូនោះដែរ លោក កែ គឹមយ៉ាន បានមានប្រសាសន៍ដែរថា លោកសូមឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម១បញ្ហាសន្តិសុខក្នុងមូលដ្ឋាន ពិសេស ឲ្យកងជីវពលយាមកាមនៅតាមមូលដ្ឋានជាប្រចាំ ព្រោះកងជីវពលជាសេនាធិការឲ្យស្នងការ ២ បញ្ហាចរាចរណ៍ ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានទាំងអស់គ្នា ជៀសវាងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៣ បញ្ហាគ្រឿងញៀនប្រជាពលរដ្ឋទាំងអស់ជាសឲ្យឆ្ងាយនៃការលក់ និងប្រើប្រាស់គ្រឿងញៀន ៤ បញ្ហាអត្តសញ្ញាណប័ណ្ណ លោកសូមឲ្យប្រជាពលរដ្ឋទាំងអស់ប្រញាប់រូចរះទៅធ្វើអត្តសញ្ញាណប័ណ្ណ ចាប់ពីអាយុ១៥ឡើងទៅ ធ្វើឲ្យបានគ្រប់ៗគ្នាព្រោះអត្តសញ្ញាណប័ណ្ណនេះទៅថ្ងៃមុខ វាមានសារៈសំខាន់ណាស់សំរាប់មនុស្សម្នាក់ៗ ៥ បញ្ហាសេដ្ឋកិច្ចជាបញ្ហាសំខាន់ណាស់សំរាប់ប្រទេសជាតិ លោកសូមឲ្យគយនៅតាមច្រកពន្លឿនក្នុងការប្រមូលពន្ធគយចូលរដ្ឋឲ្យបានក្នុង១ខែចាប់ពី១៥លានដុល្លាឡើងទៅ ៦ លោកបានឲ្យមន្ត្រីអាជ្ញាធរខេត្តចុះតាមមូលដ្ឋានចុះស្រង់ស្ថិតិ រកជនទីទ័លក្រ ផ្ទះប្រកស្បូវ ត្រូវដូរចោលប្រកស័ង្គសី ជំនួសវិញឲ្យអស់ពីខេត្តក្នុងឆ្នាំ២០១៦នេះ ។
នៅទីបញ្ចប់លោក កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានធ្វើការចែកអំណោយដល់ប្រជាពលរដ្ឋចូលរួមទាំងជិត១.០០០នាក់ក្នុងមួយនាក់បានសារុង១ថវិការ ១ម៉ឺនរៀល អ្នកគ្រូលោកគ្រូសារុង១និងថវិកា ២ ម៉ឺនរៀល សិស្សក្នុងមួយនាក់សៀវភៅ ២ ក្បាល និងថវិកា ២ ពាន់រៀលផងដែរ ៕