0

បុរស​សង្ស័យ​ម្នាក់​ខឹង​ដៃគូ​ផឹកស៊ី​ជេរ​រាល់ថ្ងៃ​ទ្រាំ​មិន​បាន​ទាញ​កាំបិតផ្គាក់​កាប់​ឲ្យ​របួសធ្ងន់​

បុរស​សង្ស័យ​ម្នាក់​ខឹង​ដៃគូ​ផឹកស៊ី​ជេរ​រាល់ថ្ងៃ​ទ្រាំ​មិន​បាន​ទាញ​កាំបិតផ្គាក់​កាប់​ឲ្យ​របួសធ្ងន់​

បន្ទាយមានជ័យ ៖ បុរស​សង្ស័យ​ម្នាក់​ខឹង​ដៃគូ​ផឹកស៊ី ឈ្លោះប្រកែក​គ្នា​ជេរ​រាល់ថ្ងៃ ទ្រាំ​មិន​បាន ទាញ​កាំបិត​ផ្គាក់​កាប់​ឲ្យ​របួសធ្ងន់ ហើយ​បុរស​សង្ស័យ​ត្រូវ​កម្លាំង​ស្នាក់​សន្តិសុខ​៧៧៧ នៃ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ​នៅវេលា​ម៉ោង ១ និង​៣០​នាទី ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៦​។​

​ហេតុការណ៍​ផឹកស៊ី​និង​កាប់​ជនរងគ្រោះ ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​យាង ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​

​លោក វរ​:​សេនីយ៍​ត្រី ចាន់ រុំ ប្រធាន​ស្នាក់ការ​សន្តិសុខ​៧៧៧ បានឲ្យដឹងថា  ក្រោយ​ទទួល បណ្តឹង​ជនរងគ្រោះ​រូបលោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ពី​បទ​ហិង្សា​ដោយ​ចេតនា​នៅ​ចំណុច​ភូមិ​យាង ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ហើយ​បញ្ជូន​មក​ទីបញ្ជាការ​រដ្ឋា កងរាជអាវុធហត្ថ​ខេត្ត ។​

​លោក​វរ​:​សេនីយ៍​ត្រី ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​បទល្មើស ព្រហ្មទណ្ឌ​បាន​អោយដឹងថា ជនសង្ស័យ​មាន​ឈ្មោះ ហ៊ុន សាម៉េត ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ រស់នៅ​ភូមិ​យាង ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។​លោក​វរ​:​សេនី​យ៍ ព្រហ្ម ថេង​បាន​បញ្ជាក់ទៀតថា ជនសង្ស័យ​ឈ្មោះ ហ៊ុន សាម៉េត បាន​យក​កាំបិតផ្គាក់ កាប់​ទៅលើ​ជនរង្គ្រោះ​ឈ្មោះ អ៊ុន អែម ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​បណ្ដាលអោយ​រង​របួស​ចំនួន​៣​កន្លែង​ ១/​របួស​ពីក្រោម​ទងត្រចៀក​ឆ្វេង​មក​ចង្កា​១​កន្លែង ២/​របួស​ឆ្អឹងជំនី​១​កន្លែង ៣/​របួស​ក្រោម​ចុងដង្ហើម​១​កន្លែង​។​

​លោក​វរ​:​សេនីយ៍​ត្រី ព្រហ្ម ថេង បាន​បញ្ជាក់ទៀតថា ក្រោយពី​សមត្ថកិច្ច​ធ្វើ ការសាកសួរ ជនសង្ស័យ បាន​ឆ្លើយថា ជនរង្គ្រោះ​ធ្លាប់​ផឹកស៊ី​ជាមួយ​គ្នា​ជា​រៀង​រាល់ថ្ងៃ ហើយ​តែងតែ​ជេរប្រមាថ​គាត់​ជា​រៀងរាល់​លើ​ក​គាត់​មិន​ដែល​ប្រកាន់​ខឹង​ទេ ប៉ុន្តែ​ដល់​ថ្ងៃ​កើតហេតុ​ពួក​គាត់​អង្គុយ​ផឹកស្រា​ជាមួយ​គ្នា​ទៀត​ស្រាប់តែ​ជនរង្គ្រោះ​មិន​ត្រឹមតែ​ជេ​រគាត់​ទេ​គឺ​ជេរ​ដល់​ម្ដាយ​គាត់​ទៀត​ពេល​នោះ​គាត់​បាន​ប្រាប់​ទៅ​ជនរង្គ្រោះ​ថា​កុំ​ជេ​រម្ដាយ​គាត់ ជនរង្គ្រោះ​នៅ​តែ​បន្ត​ជេរ​ទៀត​ធ្វើអោយ​គាត់​ខឹង​យ៉ាង​ខ្លាំង​ទើប​គាត់​ស្ទុះ​ទៅ​យក​កាំបិតផ្គាក់​មក​កាប់​លើ​ជនរង្គ្រោះ​បណ្ដាលអោយរ​ង​របួស​ពិត​ប្រាកដ​មែន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ កំពុង​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី ៕

 

2015_01_26r1

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!