បាត់ដំបង ៖ សពបុរសជនជាតិឥណ្ឌាម្នាក់ចងកខ្សែនីឡុង ក្នុងបន្ទប់ផ្ទះជួលស្លាប់ពេលត្រឡប់មកពីបើកលុយនៅធានាគារ ABC (ប្រហែលមិនបានសម្រេច) រហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ សពតម្កល់នៅវត្តដំរីសក្រុងបាត់ដំបង រង់ចាំស្ថានទូតឥណ្ឌាពិនិត្យនិងសម្រេច ។
ហេតុការណ៍ចងកនៅបន្ទប់ផ្ទះជួលកាលម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០១៦ក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ប្រភពពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា សពបុរសជនជាតិ(ឥណ្ឌា)ខាងលើនេះមានឈ្មោះ RAINA ANOOP អាយុ៥០ឆ្នាំស្នាក់នៅផ្ទះជួល ក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មុខរបរបើកហាងឈ្មោះ(ដូបៃ ការហ្វ)លក់បាយម្ហូប នៅទល់មុខផ្ទះសំណា់លុច នៅភូមិកំពង់ក្របីសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង មានប្រពន្ធឈ្មោះសន វិសាល អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។
ប្រភពពីស្ត្រីឈ្មោះ សន វិសាល ត្រូវប្រពន្ធបុរសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ RAINA ANOOP ជាប្តីនៅហូបបាយជុំគ្នា ក្នុងហាងរបស់ខ្លួន ឈ្មោះ(ដូបៃ ការហ្វ)ខាងលើដែលមានបុគ្គលិកជាជនជាតិឥណ្ឌាចំនួន២នាក់ និងបុគ្គលិកខ្មែរចំនួន៣នាក់នៅក្នុងហាង ក្រោយទទួលទានបាយថ្ងៃត្រង់រួច ជនរងគ្រោះជាប្តី បានប្រាប់ខ្លួនថា គាត់ទៅបើកលុយនៅធានាគារ.ABC ។ បន្ទាប់មក ប្តីក៏ចេញទៅបាត់ នៅពេលដែលបាត់ប្តីយូរពេក រហូតដល់វេលាម៉ោង៣និង២០នាទី ខ្លួនបានជិះម៉ូតូមកតាមប្តី ប៉ុន្តែនៅពេលមកដល់ផ្ទះក៏ឃើញទ្វារបងមិនបានចាក់សោរទេ ចំណែកឯទ្វារបន្ទប់ក៍មិនចាក់សោរដែរ តែដាក់គន្លឹះខាងក្នុង ពេលនោះខ្លួន បានស្រែកហៅប្តីឲ្យបើកទ្វារបន្ទប់ តែមិនមានសម្លេងតប ខ្លួនបានមើលតាមបង្អួច ក៍ស្រាប់តែឃើញប្តីបានចងករសម្លាប់ខ្លួន ពេលនោះខ្លួនក៍ស្រែកឆោឡោរ ហៅអ្នកជិតខាងមកជួយ ។ មានបុរសម្នាក់មិនស្គាល់ឈ្មោះ បានចូលទៅធាក់ទ្វារ និងក្មេងសិស្សសាលាជួលបន្ទប់ជាប់គ្នាឡើងឆ្លងតាមជញ្ជាំងបន្ទប់ចូលបើកគន្លឹះទ្វារ ពេលចូលក្នុងបន្ទប់ ឃើញប្តីបានចងកនិងខ្សែរពួពណ៌ស ដោយជើងផុតពីឥតការូប្រហែលមួយចង្អាមតែប៉ុណ្ណោះ ។ បន្ទាប់មកនាំគ្នាស្រាយចំណងយកប្តីដោយខ្លួនសង្ស័យប្តីនៅមានដង្ហើមក៍បញ្ជូន ទៅកាន់មន្ទីពេទ្យអ៊ិម៉ឺចេនស្ស៊ី កាលវេលាម៉ោង១៦រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅពេលដល់មន្ទីពេទ្យក្រុមគ្រូពេទ្យប្រាប់ថា ប្តីរបស់នាងខ្ញុំបានស្លាប់បាត់ទៅហើយ ។
ស្ត្រីជាប្រពន្ធបន្តថា តាំងពីបានគ្នាជាប្តីប្រពន្ធមកជាយូរឆ្នាំណាស់មកហើយ មិនដែលមានបញ្ហារអ្វីឬឈ្លោះប្រកែកគ្នាក្នុងគ្រួសារ ឬអ្នកជិតខាង ឬក៏បញ្ហារអ្វីផ្សេងៗទៀត គួរឲ្យគាត់សម្គាល់នោះទេ ។
លោកវេជ្ជៈបណ្ឌិត អ៊ុំ សុធារ៉ា បានបញ្ជាក់ថា តាមពិត ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតមុនចូលមកដល់មន្ទីពេទ្យបាត់ទៅហើយ ។
ប្រភពពីបុរសជនជាតិឥណ្ឌាជាច្រើននាក់ដែលជាមិត្តភ័ក្តសពបានឲ្យដឹងថា សពឈ្មោះ RAINA ANOOP ទើបមកស្គាល់គ្នានៅខេត្តបាត់ដំបង តែមិនបានស្គាល់ផ្ទះជួល នៅជាមួយប្រពន្ធខ្មែរទេ ចំណែកផ្ទះនៅប្រទេសឥណ្ឌាមានចម្ងាយពីគ្នា១០០០គីឡូម៉ែត្រ ឆ្ងាយគ្នាណាស់ ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង នៃស្នងការនគបាលខេត្តបាត់ដំបង បានឲ្យដឹងថា តាមកំលាំងនគរបាលធ្វើកោសលវិច្ច័យនៅក្នុងបន្ទប់កើតហេតុ ឃើញមានខ្សែនីឡុងចងជាប់នៅជញ្ជាំងបន្ទប់ ឯសពមានស្នាមខ្សែរឹតក និងបែកទឺកកាមផងដែរដូច្នេះសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកស្លាប់ខ្លួនឯង ដោយតូចចិត្តនៅរឿងផ្សេងៗ មិនមែនករណីឃាតកម្មទេ ។
បច្ចុប្បន្នសពត្រូវតម្កល់នៅវត្តដំរីសក្រុងបាត់ដំបង រង់ចាំខាងស្ថានទូតឥណ្ឌាមកពិនិត្យនិងសម្រេច ៕