0

កំលាំង​រដ្ឋបាល​ព្រៃឈើ​រុករក​ឃើញ​គំនរ​ឈើប្រណិត​មាន​ចំនួន​១៨១​ដុំ​ស្មើនឹង​៩០​ម៉ែត្រគូប​នៅ​ស្រុក​អណ្តូង​មាស

កំលាំង​រដ្ឋបាល​ព្រៃឈើ​រុករក​ឃើញ​គំនរ​ឈើប្រណិត​មាន​ចំនួន​១៨១​ដុំ​ស្មើនឹង​៩០​ម៉ែត្រគូប​នៅ​ស្រុក​អណ្តូង​មាស

​ខេត្ត​រតនៈគិរី ៖ កំលាំង​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ផ្នែក ៣ ស្រុក មាន​ស្រុក​បរ​កែវ​ស្រុក​អូរយ៉ាដាវ និង​ស្រុក​អណ្តូង​មាស​រុករក​ឃើញ​គំនរ​ឈើប្រណិត​មាន​ចំនួន ១៨១ ដុំ ស្មើនឹង​៩០​ម៉ែត្រគូប ដែល​ឈ្មួញ​លាក់ទុក​ក្នុង​គម្ពោត​ព្រៃ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៦ តាម​បណ្តោយ​មាត់ទន្លេ​សេ​សាន្ត ក្នុង​ភូមិសាស្ត្រ​ឃុំ​តា​ឡាវ​ស្រុក​អណ្តូង​មាស ។​

​បន្ទាប់ពី​មាន​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាស​បង្កើត​គណៈកម្មាកា​រ​បង្ក្រាប​ព្រៃឈើ និង​ទប់ស្កាត់​ការនាំ​ចេញ​ឈើ​ខុស​ច្បាប់​របស់ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​១៥​ខែ​មករា​កន្លងមក​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ឡេង យុគ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ អណ្តូង​មាស និង​អូរយ៉ាដា​វដែល​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​តាម​បណ្តោយ​មាត់ទន្លេ​សេ​សាន្ត​ក្នុង​ភូមិសាស្ត្រ​ឃុំ​តា​ឡាវ​ស្រុក​អណ្តូង​មាស​ក៏បាន​ប្រទះ​ឃើញ​គំនរ​ឈើប្រណិត​នោះ​តែម្តង​រាប់រយ​កំណាត់​សុទ្ធសឹង​ជា​ប្រភេទ​ឈើ​(​សុ​ក្រំ​កកោះ​និង​គគីរ​)​ឡាំង​បួន​ជ្រុង ។​

​តាម​ការវាស់វែង​ឈើប្រណិត​ដែល​ត្រូវ​ដកហូត​បាន​មាន​ចំនួន​១៨១​ដុំ ស្មើនឹង​៩០​ម៉ែត្រគូប (​មុខ​កាត់​និង​ប្រវែង​ចម្រុះ​) ។​

​បច្ចុប្បន្ន​ឈើ​ទាំងអស់នេះ លោក​បាន​ដឹក​ជញ្ជូន​មក​ផ្ញើរ​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ហ័ង​អាញ់អូ​រយ៉ា​ដាវ ដោយសារ​ការដឹកជញ្ជូន​មានការ​ស្មុគស្មាញ នឹង​លំបាក​ឆ្លង​ទឹកទន្លេ​សេ​សាន្ត ។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​តំបន់​ដែល​មាន​ក្រុមហ៊ុន​កាប់​ទន្ទ្រាន​ព្រៃ​នានា ក្នុង​ខេត្ត​រតនៈគិរី​បាន​បង្ហើប​ថា នៅក្នុង​ក្រុមហ៊ុន​ទាំងនោះ​ភាគច្រើន​សុទ្ធសឹង​ជា​ក្រុមហ៊ុន​ដែល​ធ្វើ​ជំនួញ​បទល្មើស​ព្រៃឈើ​ក្រោមលេស​វិនិយោគ​អភិវឌ្ឍន៍​វិសយ័​ដំណាំ​កសិឧស្សាហកម្ម ។ ហើយក៏​បាន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ផងដែរ ថែមទាំង​មាន​ការដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​មួយ​ជើងៗ​រាប់​សិប​គ្រឿង លើស​ទំងន់​បង្ក​រការ​បាក់ស្រុត​ផ្លូវលំ​និង​ផ្លូវជាតិ​ទៀត​ផង​ដោយ​មិន​គោរព​លក្ខ័ន្តិ​កៈការវិនិយោគ​នោះឡើយ ៕

 

2016_01_20r (2) 2016_01_20r (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!