ខេត្តរតនគីរី ៖ ជនសង្ស័យ ២ នាក់ប្រដាប់ដោយកាំភ្លើង AK ស្វាយបត់ និង ពូថៅជិះម៉ូតូចូលវាយប្លន់ថៅកែការ៉ាស់សាំងសុវណ្ណារិទ្ធិ អោយរបួស បន្ទាប់មកយកមាសប្រាក់អស់ជាច្រើនគេចខ្លួន ដោយសុវត្ថិភាព នៅវេលាម៉ោង១៨និង១០នាទី ល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ភូមិភ្នំ សង្កាត់ យក្សទ្បោម ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ២នាក់ជាម្ចាស់ការ៉ាសាំងមានឈ្នោះ មាឃ សុវណ្ណារិទ្ធ អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ និងប្រពន្ធឈ្មោះឆាយ រ៉ាភក្ត្រ័ អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ភ្នំ សង្កាត់ យក្សទ្បោម ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពសាក្សីនៅជិតខាងបានឲ្យដឹងថាជនសង្ស័យមានគ្នា២ នាក់ប្រដាប់ដោយកាំភ្លើងកាត់ស្វាយ និង ពូថៅ ១ដើម ជិះម៉ូតូម៉ាក្សស៊ីរុស ពណ៍ក្រហម លាយ ខ្មៅចូលធ្វើសកម្មភាពវ៉ៃប្លន់តែម្តង។សម្ភារៈបាត់បង់រួមមាន លុយខ្មែរប្រហែល ២០០០០០០ រៀល កងដៃ១គូតម្លៃ ៥០០ ដុល្លា ចិញ្ចៀនដាំពេជ្រ ១ វង់តម្លៃ ៥០០ ដុល្លា បន្តោងខ្សែករ ១និងឯកសារមួយចំនួនទៀត។
បច្ចុប្បន្នជនរងគ្រោះសមត្ថកិច្ចបានដឹកបញ្ញូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕