0

ឈ្មួញ​ដឹក​ទំនិញ​និង​ចំណី ត្រី​សាច់​ជាច្រើន​ខូចគុណភាព​ចូល​ពី​ប្រទេស​ថៃ​គ្មាន​អ្នកពិនិត្យ

ឈ្មួញ​ដឹក​ទំនិញ​និង​ចំណី ត្រី​សាច់​ជាច្រើន​ខូចគុណភាព​ចូល​ពី​ប្រទេស​ថៃ​គ្មាន​អ្នកពិនិត្យ

​បាត់ដំបង​៖ ឈ្មួញ​ដឹក​ទំនិញ​និង​ចំណី ត្រី​សាច់​ជាច្រើន​ខូចគុណភាព ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​តំបន់ភ្នំ​ដី ស្រុក​សំពៅ​លូន​គ្មាម​អ្នកពិនិត្យ ។

​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​:​ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​ក្រុម​ឈ្មួញ​បាន​ដឹក​ទំនិញ​និង​ចំណី ត្រី សាច់​ជាច្រើន​ប្រភេទ​ឆ្លងកាត់​តាម​ច្រក​តំបន់ភ្នំ​ដី​សំពៅ​លូន​។ ហើយ​មិន​ដែល​ឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ចេញមក​ធ្វើការ​ត្រួតពិនិត្យ​ឡើយ​ឃើញ​តែ​ឈ​ចាំ​យក​លុយ ប៉ុណ្ណោះ​។

​ទំនិញ​មួយចំនួន​ដែល​ប្រជាពលរដ្ឋ​ឃើញ​ជាក់ស្តែង​ដូចជា​សាច់​ជ្រូក​និង​ត្រី​និង​សាច់​មាន់​មាន​ក្លិនស្អុយ​រុយ​រោម​ទៀតផង​។ ក្រុម​ឈ្មួញ​ទាំងនោះ​ប្រាប់ថា​ចំណី​ស្អយ​យក​ទៅ​ធ្វើ​ជា​ចំណី​ក្រពើ​។

​តែ​ជាក់ស្តែង​ពួក​គាត់​យក​ទៅ​លក់​ចែកចាយ​បន្ត​អោយទៅ​អ្នក​ធ្វើ​ជា​សាច់ក្រក សង្វាក់ ណែម​នៅក្នុង​ខេត្ត​បាត់ដំបង​។

​ពាក់ព័ន្ធ​ករណី​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ លោក ពេជ្រ ប្រាថ្នា អនុប្រធាន កាំកុងត្រូល ច្រកទ្វារ​តំបន់​ភ្នំ​ដី​ស្រុក​សំពៅ​លូន បាន​ប្រាប់​សារព័ត៌មាន​យើង​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៦​ថា មន្ត្រី​កាំកុងត្រូល​បាន​ឈ​ពិនិត្យមើល​ការ​ដឹកទំនិញ​តាមរ​ទេះ​ជា​រៀងរាល់ថ្ងៃ មិន​បាន​ឃើញ​ទំនិញ​ខូច​គុណភាព​ដូច​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ។ ប៉ុន្តែ​ឈ្មួញ​អាច​ប្រើ​វិធី​អោយ​ក្មេង​យួរ​កាន់​ម្តង​២​ទៅ​៣​ថង់ ឬ​ដើរ​ទូល​ឬ​កន្តៀត​ដូច​អ្នក​ទៅ​ផ្សារ ការនាំ​ចូល​បន្តិចបន្តួច មិន​អាច​ចាប៎កំហុស​គេ​ទេ បើ​មាន​ការ​នាំចូល​ទ្រង់ទ្រាយ​ធំ ទោះជា​កាំកុងត្រូល​ជាប់រវល់​មិន​បង្ក្រាប​ក៏​មាន​នគរបាល​ជួយ​បង្ក្រាប​ដែរ ៕

 

goodfromthai_1 (1) goodfromthai_1 (2) goodfromthai_1 (3)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!