0

​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បញ្ជូន​បុរស​ម្នាក់​ពី​បទ​លួច​ទៅ​តុលាកា​រ

​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បញ្ជូន​បុរស​ម្នាក់​ពី​បទ​លួច​ទៅ​តុលាកា​រ

​ខេត្ត​បន្ទាយមានជ័យ ៖ អាវុធហត្ថ​ក្រុង​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​បុរស​ម្នាក់​ចូល​លួច​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ កសាង​សំណុំរឿង ពីបទ​លួច​ទៅ​តុលាកា​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៦ ចាត់ការ​តាម​និតិ​វិធី​។​

​បុរស​សង្ស័យ​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​អូរ​នាង សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិន្ទ​ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹង​ថា​យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ហ៊ុន សម្បត្តិ ភេទ ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ អូរ​នាង សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ប្តឹង​ឈ្មោះ ង៉ែត វ​ល័ក្ខ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បាន​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​ខ្លួន​មានដូចជា ១/ ប័ណ្ណបើកបរ​ចំនួន​១​សន្លឹក​។ ២/ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​។ ៣/​ប័ណ្ណ​សារព័ត៌មាន​ចំនួន​២​សន្លឹក ៤/​កាត​សំរាប់​បញ្ជូល​ទឹកប្រាក់​ទូរស័ព្ទ​មួយ​ចំនួន ។​៥/​ប្រាក់​ដុល្លា​ចំនួន​១៦០​ដុល្លា ៦/​ប្រាក់​បាទ​ចំនួន​១.០០០​បាត និង​ប្រាក់​ខ្មែរ​មួយចំនួន​ធំ​។

​លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ បញ្ជាក់​ទៀត​ថា​ក្រោយពី​បាន​ទទួល​ពាក្យបណ្តឹង​រួចមក​លោក​បាន​ចាត់​កំលាំង លោក​វរ​:​សេនីយ៍​ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ង៉ែត វ​ល័ក្ខ នៅ​ចំណុច​ខាងលើ​រួច​បញ្ជូន​មក​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើ​ការសាកសួរ​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​នៅ​មុខ​អាវុធហត្ថ​ថា​ខ្លួនគេ​ពិតជា​បាន​ចូល​លួច​ទ្រព្យសម្បត្តិ​ឈ្មោះ ហ៊ុន សម្បត្តិ ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​អាវុធហត្ថ​ខេត្ត​កសាង​សំនុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕

 

2016_01_14re

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!