0

ក្រុមចោរ​៣​នាក់​មាន​កាំភ្លើង​វែង​ខ្លី​២​ដើម​ចូល​ប្លន់​ផ្ទះ​ទើប​លក់​ស្រូវ​បាន​យក​អស់​លុយ​ជាង​៣​ម៉ឺន​បាត​គេចខ្លួនបាត់

ក្រុមចោរ​៣​នាក់​មាន​កាំភ្លើង​វែង​ខ្លី​២​ដើម​ចូល​ប្លន់​ផ្ទះ​ទើប​លក់​ស្រូវ​បាន​យក​អស់​លុយ​ជាង​៣​ម៉ឺន​បាត​គេចខ្លួនបាត់

បាត់ដំបង ៖ ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដាច់​ស្រ​យ៉ាល​ទើប​លក់​ស្រូវ​បាន​លុយ​១០​ម៉ឺន​បាត​(​ប្រាក់​ថៃ​)​ហើយ​សងបំណុល​គេ​ខ្លះ​សល់​លុយ​៣​ម៉ឺន​៣​ពាន់​បាត​ត្រូវ​ចោរ​៣​នាក់​មាន​កាំភ្លើង​វែង​ខ្លី​២​ដើម​ចូល​ភ្ជង់​គំរាម​ប្លន់​យក​ហើយ​គេចខ្លួន​បាត់​។​

​ហេតុការណ៍​នេះ​កើតឡើង កាលពី​ម៉ោង​១០​និង​៤៥​នាទី យប់​ថ្ងៃ​ទី​១៣ ខែ​មករា​ឆ្នាំ​២០១៦​ចំណុច​ព្រះ​ស្រែ ស្ថិតនៅ ភូមិ​ស្លា​ស្លាក់ ឃុំ​អង្លន់​រុន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ។​

​ប្រភព​ប្រជាពលរដ្ឋ​ជិតខាង​ផ្ទះ​កើតហេតុ​(​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤​ខែ​មករា ឆ្នាំ​២០១៦​ថា​នៅ​យប់កើតហេតុ​កូនប្រុសរ​បស់់​គាត់​បាន​ចូលរួម​ផឹកស៊ី ជា​មិត្តភ៍ក្តិ​៤ ទៅ​៥​នាក់ ក្នុងនោះ ក៏​មាន​បុរស​ម្នាក់​ឈ្មោះ​ប៊ុន​ផៃ​អាយុ​៥៦​ឆ្នាំ​ទើប​ចេញពី​គុក​បាន​ប្រហែល​ជិត​២​ខែ​(​ធ្លាប់​ជាប់គុក​ជាង​១០​ឆ្នាំ​ពី​បទ​ចាប់ជំរិត​ឈ្មោះ​ទា​ឡេង ឈ្មោះ​ទា​ស៊ី​ ​ឈ្មោះ​ទា​សុង​) ​នៅ​ភូមិ​កើតហេតុ​ជាមួយគ្នា​។

​លុះ​យប់​ជ្រៅ​ក៏​មាន​ការភ្ញាក់ផ្អើល​មាន​ចោរប្លន់​ផ្ទះ​ឈ្មោះ អោម ពត អាយុ​៤២​ឆ្នាំ​ប្រពន្ធ​ឈ្មោះ គិន សាវង្ស អាយុ​៣៣​ឆ្នាំ ។ ក្រោយ​កើតហេតុ​ប្លន់​ក៏​បាត់​ជនសង្ស័យ​ឈ្មោះ ប៊ុន ផៃ ពី​ភូមិ​តែម្តង​។​

​ជនរងគ្រោះ​ឈ្មោះ​អោម​ពត​បានឲ្យដឹង​ថា​នៅ​យប់កើតហេតុ នៅ​ម៉ោង​១០​និង​៤៥​នាទី យប់​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦ ពេល​ចូល​ដេក​២​នាក់​ប្តី​ប្រពន្ធ​បាន​ទុក​ប្រាក់​៣​ម៉ឺន​៣​ពាន់​បាត និង​ប្រាក់​ខ្មែរ​១​ម៉ឺន​រៀល​សល់​ពី​ការលក់់​ស្រូវ​នៅ​ជិត​ខ្លួន បន្ទាប់មក​បាន​ឭ​សម្លេង​មនុស្ស​ដើរចូល ៣ នាក់​មាន​ភ្លើង​ពិល​ដក​កាំភ្លើង​វែង​១​ដើម ខ្លី​១​ដើម ភ្ជង់​គំរាម​ឲ្យ​ក្រាមចុះ ហើយ​សួរថា តើ​លុយ​លក់​ស្រូវ​ជាង​៣​ម៉ឺន​បាត​លាក់​នៅឯណា ខណៈ​នោះ​គ្នា​វា​ម្នាក់ទៀត​ឡើង​រុះរើ​កន្លែង​ដេក ឃើញ​លុយ​រួច​យក​ទៅ​បាត់​តែ​ម្តង ។​

​បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ប្រដាប់អាវុធ​កំពុង​សាកសួរ​សាកសី​និង​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕
​សោម​វីឡា​

 

2016_01_14rd (3) 2016_01_14rd (1) 2016_01_14rd (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!