0

មន្ត្រីនគរបាល​ខេត្ត​បាត់ដំបង​ចំនួន​៥២៩​នាក់​ត្រូវបាន ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ​

មន្ត្រីនគរបាល​ខេត្ត​បាត់ដំបង​ចំនួន​៥២៩​នាក់​ត្រូវបាន ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ​

ខេត្ត​បាត់ដំបង ៖ មន្ត្រីនគរបាល​ខេត្ត​បាត់ដំបង​ចំនួន​៥២៩​នាក់​ក្នុងនោះ​មាន ស្រី ៣៤ នាក់​ត្រូវបាន ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​មេបញ្ជាការ កងកម្លាំង​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ ភូមិភាគ​ទី​៥ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ច័ន្ទ​សុផល អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី ១៣ ខែ មករា ឆ្នាំ ២០១៦ នៅ​មហោស្រព​ស្ទឹង​សង្កែ​។ ។ វត្តមាន​អញ្ជើញ​ជា​មេបញ្ជាការ​កម្លាំងប្រដាប់អាវុធ​ស្នងការ​ស្នងការរង​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​និង​អ្នក​មុខអ្នការ​ជាច្រើន​នាក់​ទៀត​។

​មន្ត្រីនគរបាល​ដែល​ត្រូវ​បំពាក់ ៖ ថ្នាក់ឧត្តម សេនីយ៍​ត្រី​ចំនួន ០៦ នាក់ ថ្នាក់​វរសេនីយ៍ឯក​ចំនួន ០២ នាក់ ថ្នាក់​វរសេនីយ៍ទោ​ចំនួន ០៤ នាក់ ថ្នាក់​វរសេនីយ៍ត្រី​ចំនួន ១៤ នាក់ ថ្នាក់​អនុសេនីយ៍ឯក​ចំនួន ២១ នាក់ ថ្នាក់​អនុសេនីយ៍ទោ​ចំនួន ១២៧ នាក់ ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន ៨៧ នាក់ ថ្នាក់​ព្រិន្ទបាលឯក​ចំនួន ៨៦ នាក់ ថ្នាក់​ព្រិន្ទបាលទោ​ចំនួន ១២ នាក់ ថ្នាក់​ពលបាលឯក​ចំនួន ០២ នាក និង​ថ្នាក់​ពលបាលទោ​ចំនួន ០១ នាក់ ។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​មេបញ្ជាការ កងកម្លាំង​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ ភូមិភាគ​ទី​៥ បាន​ផ្តាំផ្ញើរ​ដល់​កម្លាំ​នគរបាលចាស់​ថ្មី​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ការពា​ភូមិ​ឃុំ​សុ​វត្ថ​ភាព​និង​ជាតិ​មាតុភូមិ​ឲ្យបាន​គង់វង្ស ៕

 

VID-20160113-WA0013_4320 VID-20160113-WA0013_27800 FB_IMG_1452702599216

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!