ខេត្តបាត់ដំបង ៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបឃាត់ខ្លួនបុរសសង្ស័យ២នាក់ដកហូត ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់ ទម្ងន់១២.១២ក្រាម – ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (យ៉ាម៉ា WY) ចំនួន២៧គ្រាប់ ទម្ងន់២.៦១ក្រាម – និងឧបករណ៍មួយចំនួនទៀត កាលពីរសៀលថ្ងៃទី១០.០១.២០១៦ នៅចំណុចក្រុមទី១៤ ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
គួរបញ្ជាក់ថា ការឃាត់ខ្លួន មេក្លោងគ្រឿងញៀន ទាំង២នាក់ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពី ទទួលបាន ចម្លើយសារភាព របស់ឈ្មោះ អ៊ីង ផានិត ហៅឃ្និត និងឈ្មោះ អ៊ី ម៉ាលីគី កាលពីថ្ងៃទី០៣.០១.២០១៦ ហើយសមត្ថកិច្ចជំនាញ ក៏បានសុំការអនុញ្ជាត ពីលោកព្រះរាជអាជ្ញា ដើម្បីបន្តចំណាត់ការ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ តែម្តង ។
ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ ឈុន សាគី ហៅការីម សីកគី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភួមិ.ឃុំខាងលើ និងទី២ឈ្មោះ អ៊ី រីដាវ៉ាន ហៅស្វិត ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិសូភី២ សង្កាត់រតន: ក្រុងបាត់ដំបង រីឯវត្ថុតាងដកហូតបាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០១ថង់ ទម្ងន់១២.១២ក្រាម – ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ (យ៉ាម៉ា WY) ចំនួន២៧គ្រាប់ ទម្ងន់២.៦១ក្រាម – និងឧបករណ៍មួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ នាល្ងាចថ្ងៃដដែលដើម្បីចាត់ការតាមនិតិវិធី។ តាមនីតិវិធីច្បាប់ ៕