បាត់ដំបង ៖ កាលម៉ោង១៥និង៣០នាទី រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិដំណាក់បេងឃុំបួរស្រុកភ្នំព្រឹកស្ត្រីម្នាក់និងបុរសម្នាក់ដកហូតថ្នាំញៀនយ៉ាម៉ា៨គ្រាប់់កាំភ្លើងអាកា១ដើមដាវ១ដើមនិងសម្ភារៈមួយចំនួន ត្រូវកម្លាំងនគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនតាមវិធានការញុះញង់ជាក់ស្តែង។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹកបានអោយដឹងថា ស្ត្រីដែលឃាត់ខ្លួនមានឈ្មោះ ស គឹមសួង អាយុ១៨ឆ្នាំ មានឪពុកឈ្មោះ រឿង កុសល អាយុ៣៨ឆ្នាំ មុខសញ្ញាចាស់មានទីលំនៅភូមិកើតហេតុខាងលើ ។ បុរសសង្ស័យម្នាក់ទៀតឃាត់ខ្លួនឈ្មោះ រឿង រិទ្ធ អាយុ២៩ឆ្នាំ ជាអ្នកចាំមើលផ្លូវនិងទទួលលុយ ។ វត្ថុតាងដកហូតបានមានថ្នាំញៀនយ៉ាម៉ា៨គ្រាប់់កាំភ្លើងអាកា១ដើម ដាវ១ដើម និងសម្ភារៈមួយចំនួនទៀត ។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹកបានបន្តថា ប្រើវិធានការញុះញង់ពីលោក នួន សាន ព្រះរាជអជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានឲ្យកម្លាំងសម្ងាត់PP016 ចូលទៅទិញថ្នាំញៀនពីផ្ទះជនសង្ស័យឈ្មោះ រឿង កុសល ។ ពេលកម្លាំងចូលទិញទៅជួបឈ្មោះរឿងរិទ្ធជាអ្នកចាំមើលផ្លូវ ហើយពេលស្ត្រីសង្ស័យឈ្មោះ ស គឹមសួង ប្រគល់ថ្នាំ ៣ គ្រាប់ឲ្យកម្លាំង សម្ងាត់PP016 ឈ្មោះ រឿង រិទ្ធ ជាអ្នកទទួលលុយពីអ្នកទិញស្រាប់តែបែកការរត់ប្រផាប់ប្រភីង ប៉ុន្តែត្រូវកម្លាំងនគរបាលយើងដេញចាប់បានមកវិញភ្លាមៗ ហើយឆែកឆេរផ្ទះរកឃើញ ថ្នាំញៀនយ៉ាម៉ាបានថែម ៥ គ្រាប់ កាំភ្លើងអាកាស្វាយកាត់(ស្វាយបត់) ១ដើមដាវ១ដើម និងសម្ភារៈមួយចំនួនទៀតតែម្តង ។
ស្ត្រីសង្ស័យឈ្មោះ ស គឹមសួង បានសារភាពថា ថ្នាំញៀនទាំងនេះជារបស់ឪពុកឈ្មោះរឿងកុសល។
ជនសង្ស័យប្រុសស្រី និងវត្ថុតាងត្រូវកម្លាំងនគរបាលស្រុកភ្នំព្រឹក កសាងសំណុំរឿងលក់ចែកចាយគ្រឿងញៀនខុសច្បាប់ បញ្ជូនទៅស្នងការដ្ឋានខេត្តចាត់ការតាមផ្លូវច្បាប់នាថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៦ ៕