ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម ទេព ឃុនណាល់់ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកម៉ាឡៃ និងជា ប្រធានគណៈកម្មាធិការបក្សស្រុកម៉ាឡៃ និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោករៀបចំទិវាខួបលើកទី៣៧នៃទិវាជ័យជំនៈថ្ងៃ៧មករា១៩៧៩-២០១៦ ស្រុកម៉ាឡៃ និងលោកសួន បវរ អភិបាលរងខេត្ត ជាប្រធានក្រុមការងារយុវជនគណៈបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាអនុប្រធានក្រុមការងារខេត្ត ចុះជួយស្រុកម៉ាឡៃនិងមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរភូមិ-ឃុំ លោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់បាន រៀបចំទិវាខួបលើកទី៣៧នៃទិវាជ័យជំនៈថ្ងៃ៧មករា១៩៧៩-៧មករា២០១៦ ប្រារព្ធធ្វើព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦មាននៅគណៈបក្សប្រជាជនកម្ពុជាស្រុកម៉ាឡៃ ។
លោក ឯកឧត្តម ទេព ឃុនណាល់់ បានមានប្រសាសន៍សំណេះសំណាល និងលើកឡើងថា ថ្ងៃជ័យជំនះ ៧ មករា គឺជាថ្ងៃមួយដ៏សំខាន់បំផុតដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបាន ហើយមានថ្ងៃ ៧ មករា គឺយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ឯកឧត្តម បានបន្តទៀតថា មានថ្ងៃ ៧ មករា ទើបមានការបង្រួបបង្រួមជាតិ មានសុខសន្តិភាពនិងការអភិវឌ្ឍន៍ ថ្ងៃនេះ ហើយដែលប្រជាពលរដ្ឋខ្មែររស់រានមានជីវិតចាកផុតពីរបបដ៏ខ្មៅងងឹតប្រល័យពូជសាសន៍ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃដែលដឹកនាំ ដោយរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានសំលាប់មនុស្សយ៉ាងព្រៃផ្សៃអស់ជាង ៣ លាននាក់ ដូច្នេះយើងទាំងអស់គ្នាត្រូវចងចាំជានិច្ចថាមានថ្ងៃ ៧ មករា ទើបមានអ្វីៗទាំងអស់មកដល់សព្វថ្ងៃនេះ ៕