ខេត្តបន្ទាយមានជ័យ ៖ ខេត្តចំនួនពីរួមគ្នាចុះអនុស្សារណៈ នៃការយោគយល់គ្នាក្នុងនោះគឺមានខេត្តបន្ទាយមានជយ័នៅក្នុងប្រទេសកម្ពុជា ជាមួយតំបន់ព្យុងយ៉ាង ខេត្តក្យុងគីនៃសាធារណៈរដ្ឋកូរ៉េ ដែលខាងកូរ៉េមានបំណងជួយលើគ្រប់វិស័យ នាពេលដ៏ខ្លីខាងមុខនេះមកលើខេត្តបន្ទាយមានជយ័នោះ ។
ក្នុងករណីចុះអនុស្សារណៈយោគយល់គ្នា នាព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះក្នុងសាលាខេត្តបន្ទាយមានជយ័ក្រោមការចូលរួមជាអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារនឹងអភិវឌ្ឍន៍កម្ពុជានឹងលោក គឹម ស៊ុងខ្យូ អភិបាលតំបន់យ៉ាងព្យង ខេត្តក្យុងគីនិងលោក គោស៊ុំ សារឿត អភិ បាលខេត្តបន្ទាយមានជ័យ។
សូមបញ្ជក់ថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ គឺមានការខិតខំពីសំណាក់អគ្គរដ្ឋទូតកូរ៉េបានជម្រុញការវិនិយោគលើផ្នែកពាណិជ្ចកម្មកូរ៉េ ដែលបានផ្តល់ការគាំទ្រទាំងស្រុងលើថវិកាសំភារៈបច្ចេកទេសនឹងធនធានមនុស្សជាច្រើនដើម្បីចូលរួមរាបចំបុណ្យចំបើងនិងបុណ្យស្រូវលើកទី១ក្រោមប្រធានបទស្រូវជាជីវិតវប្បធម៍និងទេសចរណ៍ទៀតផង។ ដោយឡែក ខាងកូរ៉េនឹងបន្តផ្សារភ្ជាប់រវាងវិស័យចំនួន ៣ គឺកសិកម្ម វប្បធម៍ និងទេសចរណ៍ អោយបានសម្រេចដូចបំណងជូនប្រទេសមក្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ញឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារនឹងអភីវឌ្ឍន៍កសិកម្មកម្ពុជា បានលើកឡើងថា សូមថ្លែងអំណរគុណជូនដល់គណៈប្រតិភូកូរ៉េ ដែលមានបំណងចូលរួមជួយលើគ្រប់វិស័យដល់ ខេត្តបន្ទាយមានជយ័ ក្នុងនោះ ឯកឧត្តម ញឹម ឆៃលី បានសំណូមពរដល់ខាងកូរ៉េ សូមអោយជួយបណ្តុះបណ្តាល លើចំណេះដឹងផ្សេងៗទៀតដល់យុវជនក្នុងខេត្តបន្ទាយមានជ័យ នឹងក្នុងប្រទេសកម្ពុជា អោយបានយលដឹងកាន់តែខ្ពស់លើវិសយ័នាៗ នាពេលខាងមុខឆាប់ៗ ៕