ខេត្តបាត់ដំបង ៖ ឯកឧត្តមចន្ទ័ សុផលគណៈ អភិបាលខេត្តបាត់ដំបងសម្ពោធដាក់ឲ្យប្រើប្រាស់ភ្លើងស្តុប៤កន្លែង តាមគោលដៅសំខាន់ៗដើម្បីពង្រឹងច្បាប់ចរាចរណ៍ថ្មីនិងសម្រួលការធ្វើចររាចរណ៍លើកដំបូងក្នុងខេត្ត រីឯសមត្ថកិច្ចចរាចរណ៍និងអបរំច្បាប់ជូនពលរដ្ឋជាក្រោយ។
ឯកឧត្តម ចន្ទ័ សុផល អភិបាលខេត្តបាត់ដំបងបានអោយដឹង នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ នៅទីសម្ពោធផ្លូវជាតិលេខ ៥ ខាងលិចរបងសាលារៀនវិទ្យាល័យព្រះមុន្នីវង្ស ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងថា ៖ ការបំពាក់ភ្លើងស្តុបមាន១០កន្លែង តែលើកដំបូងនេះ ក្នុងគោលដៅសំខាន់ៗចំនួន៤កន្លែង ក្នុងនោះ១កន្លែងបំពាក់នៅចំនុចបំបែកច្រមុះជ្រូកផ្លូវជាតិលេខ៥ ក្នុងភូមិរំចេក៣សង្កាត់រតនៈ ទី២ក្នុងទីតាំងផ្លូវកែងខាងលិចវិទ្យាល័យព្រះមុន្នីវង្ស ទីតាំងទី៣លើចំនុចផ្លូវបំបែក មុខមន្ទីរពេទ្យយោធភូមិភាគទី៥និងទីតាំង៤នៅចំនុចផ្លូវបំបែកតភ្ជាប់រវាងក្រុងបាត់ដំបងនិងស្រុកបាណន់។
លោកបន្តរថា៖ ដោយសម្លឹងឃើញពីតម្រូវការចាំបាច់នេះ ក្នុងនាមអាជ្ញាធរខេត្តបានសម្រេចបំពាក់ភ្លើងស្តុបនៅលើទីតាំងចំនួន៤ជំហានដំបូងសិន ដោយប្រើប្រាស់ថវិការរបស់ខេត្តទាំងស្រុងលើការបំពាក់សាកល្បងនេះ។ ប្រយោជន៍សម្រួលដល់សុវត្ថិភាពការធ្វើដំណើរ បញ្ជៀសការគ្រោះថ្នាក់ ការកកស្ទះពិសេសដើម្បីលើកស្ទួយសោភណ៍ការធ្វើដំណើលើដងផ្លូវអោយសាកសមជាខេត្តទេសចរណ៍ដ៍ចំណាស់មួយនេះម្យ៉ាងទៀតក៍ជាខេត្តដែលទទួលបានចំណាត់ថ្នាក់ជ្ការំដួល៣ទងផងដែរ។
ពាក់ព័ន្ធករណីចរាចរណ៍លោកសាតគឹមសាន្តនាយការិយាល័យចរាចរណ៍ផ្លូវគោកឃេត្តបានឲ្យដឹងថាក្រោយពី ឯកឧត្តម ច័ន្ទ សុផល គណៈ អភិបាលខេត្តបាត់ដំបងសម្ពោធដាក់ឲ្យប្រើប្រាស់ភ្លើងស្តុប៤កន្លែង រួចខាងជំនាញនិងដាក់កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍នៅតាមគោលដៅដើម្បីអប់រំនិងពន្យល់ដល់អ្នកប្រើប្រសាស់យានយន្តទាំងអស់ឲ្យស្គាល់ពីច្បាប់និងស្លាកសញ្ញចរាចរណ៍ដើម្បីកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ ៕