ខេត្តបាត់ដំបង៖គ្រូទាយឈ្មោះសិលាសៅកងដ៏ល្បីឈ្មោះនៅស្រុកបវេលត្រូវចោរប្លន់វាយប្តីរបួសធ្ងន់ចងទាំង២នាក់រួចយកមាសប្រាក់គេចខ្លួនបាត់ពេលស្ត្រីជាប្រពន្ធហោរាសាស្ត្រដឹកប្តីទៅកាន់មន្ទីរពេទ្យទើបមានកាភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនៅម៉ោង៧ព្រឺកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ក្នុងភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេលខេត្តបាត់ដំបង។
ហេតុការណ៍ដាក់ជណ្តើរចូលសម្ងំក្នុងផ្ទះដើម្បីប្លន់កាលម៉ោង១រំលងធ្រាតឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ក្រុមចោរពាក់ម៉ាសចំនួន៣នាក់ប្រដាប់ដោយអាវុធចំនួន៣ដើម កាំភ្លើងខ្លី២ដើមនិងកាំភ្លើងវែងAK១ដើម មកអង្គុយចាំមុខផ្ទះតាំងពីម៉ោងប្រហែល៧យប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកបវេលបានឲ្យដឹងថា ជនរងគ្រោះម្ចាស់ផ្ទះមានឈ្មោះសិលា សៅកងអាយុ៦១ឆ្នាំនិងប្រពន្ធឈ្មោះហេងណាគី។ទ្រព្យដែលបាត់បង់គ្រឿងពេជ្រ១ឈុតតម្លៃ២០០០០ដុល្លា ប្លាកទីន៥តម្លឹង គ្រឿងមាស៦តម្លឹង លុយដុល្លា១៧០០ លុយខ្មែរ៩លាន លុយបាត១២០០០បាត។
ស្ត្រីឈ្មោះហេង ណាគី ជាប្រពន្ធបានប្រាប់សមត្ថកិច្ចថា នៅផ្ទហមានតែ២នាក់ប្តីប្រពន្ធមិនដឹងក្រុមចោរ ចូលសម្ងំក្នុងផ្ទះពីពេលណាទេ ពេលម៉ោង១រំលងអធ្រាតខ្លួនចេញមកបទជើងតូចត្រូវពួកវាចាប់ចងដកទូរស័ព្ទដៃបន្ទាប់មកពួកវាបានយកដែកស្បែងទៅវាយប្តីកំពុងដេកលក់ចំពីក្រោយខ្នងឲ្យរបួសហើយបង្ខំឲ្យប្រពន្ធបានប្រគល់កូនសោរទូរអោយជនសង្ស័យហើយរួចយកមាសប្រាក់អស់គេចខ្លួនដោយសុវត្ថិភាព។ លុះម៉ោង៦ព្រឺកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ទើបរើចំណងរួចបានបើកទ្វាផ្ទះក៏ជួបរថយន្តអ្នកមកចាំមើលហោរាស្ត្រក៏ឲ្យជូនដឹកប្តីទៅកាន់មន្ទីរពេទ្យតែម្តង។
សមត្ថកិច្ចបន្តថាក្រុមចោរប្រហែលមានគ្នាចាប់ពី២នាក់ទៅ៣ឬ៤នាក់ទើបអាចរៀបចំជណ្តើរផ្លោះចូលផ្ទះជនរងគ្រោះហើយយកទ្រព្យសម្បត្តិដោយមិនសល់ដានអ្វីសោះ។ទោះជាយ៉ាងណាក៏សមត្ថកិច្ចខិតខំស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ខានទាល់តែបាន៕